កម្មកររោងចក្រ ជុងហ្វៃ នាំគ្នាបិទផ្លូវជាតិលេខ២ទាមទារឲ្យថៅកែបើកលុយ
រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករ-កម្មការិនីរោងចក្រ ជុងហ្វៃ ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំគ្នាមកឈរបិទផ្លូវជាតិ ស្ថិតនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថា ការដែលក្រុមកម្មករបិទផ្លូវបណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរឆ្លងកាត់ គឺដើម្បីទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់សំណង ក្រោយរោងចក្រក្ស័យធន់ ហើយមិនទាន់មានដំណោះស្រាយ។ ជាមួយនឹងការបិទផ្លូវនេះ ក៏មានការប៉ះទង្គិចរវាងអ្នកដំណើរ ជាមួយក្រុមកម្មករផងដែរ។ នៅពេលនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងចេញជួយសំរួលចរាចរណ៍ហើយ៕