ស្លាប់​៣​នាក់ និង​របួស​ធ្ងន់​ម្នាក់​ដោយសារ​ក្រឡាប់​រថយន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយខណៈដែលរថ​យន្ត​ឆ្លាម​មួយគ្រឿង​ក្រឡាប់​បាន​បង្ក​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ ដែល​ករណីនេះ​កើតឡើង​នៅ​ល្ងាចម្សិលមិញ​នៅ​ចំណុច​ផ្លូវ​កោង ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​ឆ្លាម បើកបរ​ក្នុង​ល្បឿន​លឿន ផ្លូវ​កោង​ទិសដៅ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ រថយន្ដ​ស្រាប់តែ​ក្រឡាប់​ខ្លួនឯង​បណ្តាល​តែម្ដង​។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច មិនទាន់​ដឹង​ពី​អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ​ទេ​។​
​ក្រោយពី​ហេតុ​សមត្ថកិច្ច បាន​ចុះមក​វាស់វែង​នៅ​ចំណុចកើតហេតុ និង​សង្គ្រោះបន្ទាន់​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​។ រីឯ​មនុស្ស​ស្លាប់​៣​នាក់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​គ្រួសារ​សព​៕

fn-2017-02-14-21-38-10-3fn-2017-02-14-21-38-10-2fn-2017-02-14-21-38-10-1fn-2017-02-14-21-38-10-0