ចាប់​រថយន្ត​ឡិច​ស៊ី​ស​ដឹកឈើ​គ្រញូង​មួយគ្រឿង​បម្រុង​ឆ្លងទៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2017 ក+ ក-

ខេត្តស្ទឹងត្រែង​៖​ឈើ​គ្រញូង​ប្រហែល​ជិត​១​តោន និង​រថយន្ត ឡិច​ស៊ី​ស​៤៥០​មួយគ្រឿង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​ក​រាជ​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​ចុះបង្ក្រាប​ខណៈ​កំពុង​ធ្វើចរាច​ណ៍​លើ​ដង​ផ្លូវជាតិ​លេខ​៧៨​ពីថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​វាល​រំពេរ​ឋិត​នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​
​សមត្ថកិច្ច​អោយដឹងថា រថយន្ត​ដែល​បង្ក្រាបបាន​ខាងលើ​ជា​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៥០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-3170​បាន​ដឹកឈើ​គ្រញូង​ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​គោលបំណង​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។ តែ​រថយន្ត​ដឹកឈើ​គ្រញូង​នោះបាន​បញ្ឆោត​សមត្ថកិច្ច​នៅ​ចំណុច​អូរ​ពងមាន់​ធ្វើដំណើ​ទៅ​ខេត្តក្រចេះ​រួច​បក​ត្រលប់​ក្រោយ​ឆ្ពោះទៅ​ខេត្តរតនគិរី​។ ដោយមាន​ការសង្ស័យថា រថយន្ត​នោះ​អាច​នឹង​បន្លំ​ដឹកឈើ​ទើប​កម្លាំង​សមត្ថកិច្ច​ក៏បាន​ប្រដេញ​ស្ទាក់​ចាប់បាន​តែម្តង រីឯ​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​តែម្ដង​។​
​សមត្ថកិច្ច​អោយដឹងទៀតថា ក្រោយ​ការបង្ក្រាប​សមត្ថកិច្ច​បា​ន​នាំយក​រថយន្ត​ដឹកឈើ​គ្រញូង​ទៅ​រក្សាទុក​ដើម្បី​ប្រគល់អោយ​ព្រៃ​។ លោក​បញ្ជាក់ថា ឈើ​គ្រញូង​ដែល​បង្ក្រាបបាន​នោះ​មាន​ចំនួន​៨១​ដុំ​ស្មើ​៧៦៤​គីឡូក្រាម ហើយ​បច្ចុប្បន្ន​ត្រូវបាន​ប្រគល់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

16667495_1833556863549542_1853272150_o16735206_1833556816882880_722030333_o 16735758_1833556843549544_790109181_o 16776013_1833556810216214_1014903108_o 16776079_1833556876882874_1325905265_o 16776394_1833556870216208_83267401_o