FA ពិន័យគ្រូបង្វឹក​ West Ham ៨០០០​ផោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017

បាល់ទាត់​៖​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​(FA)​បានសម្រេច​ចិត្ត​ដាក់ពិន័យ​គ្រូ​ប្វឹ​ង​ក្លឹប​ញញួរ​ធំ West Ham លោក Slaven Bilic និង​ជំនួយការ​លោក Nikola Jurcevic ក្នុង​ម្នាក់​៨០០០​ផោន ក្រោយពី​បាន​សារភាព​នូវ​កំហុល​ឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុងអំឡុងពេល​ការប្រកួត​ជាមួយ​ក្លឹប West Brom នៅ​កីឡដ្ឋាន London កន្លងទៅ​។​
​លោក​អាជ្ញាកណ្តាល Michael Oliver បាន​បណ្តាញ Slaven Bilic ចេញពី​តំបន់​បច្ចេកទេស​ក្រោយ​ប្រើ​អំពើ​ហឹ​ង្សា​ដោយបាន​បោក​មេក្រូ​ទូរ​ទេស្សន៍​ទៅនឹង​ដី​ក្រោយ​ការ​តាម​ស្មើ​របស់​ក្រុម​ភ្ញៀវ West Brom នៅ​កីឡដ្ឋាន London Stadium នៅ​ចុង​ម៉ោង​។​
FA បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​បើក​ការស៊ើបអង្កេត​យ៉ាង​ល្អិតល្អន​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​ចំពោះ​អំពើ​ហឹ​ង្សា​នេះ ទើប FA បានសម្រេច​ចិត្ត​ចេញ​សេចក្តីប្រកាស​ដាក់ពិន័យ​ជា​ប្រាក់ និង​មិន​ឲ្យ​ចូល​បញ្ជា​កូនក្រុម​នៅក្នុង​ការប្រកួត Premier League ជាមួយ​ក្រុម Watford នៅ​ថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះ​ផងដែរ​៕

Screen-Shot-2017-02-16-at-10.09.48-AM