ស្ត្រី​ម្នាក់​ត្រូវបាន​ចោរឆក់​យក​កាបូប​លុយ​អស់​ជាង​៥​ពាន់​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2017 ក+ ក-

​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវបាន​ចោរឆក់​យក​កាបូប​លុយ អស់​ចំនួន​ជាង​៥​ពាន់​ដុល្លារ ក្នុងខណៈ​ពេលដែល​គាត់​កំពុង​ចុះ​ពីលើ​រថយន្ត ក្នុង​បំណង​ដើរ​ទៅរក​ទិញ​ឥ​វាន់ ប៉ុន្តែ​គ្រាន់តែ​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​ភ្លាម ក៏ត្រូវ​បាន ចោរ​នោះ​ឆក់យក​កាបូប​ភ្លាម ហើយ​ខណៈនោះ​ជនរងគ្រោះ បាន​ស្រែក​ឆោ​រ​ឡោ​ថា​ចោរៗ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ហើយ​កម្លាំង​នគរបាល ប៉ុស្ដិ៍​កា​កាប​និង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ដេញតាម​រហូតដល់​ទៅ​តាំង ហ្គែ​ម​បាញ់​ត្រី​មួយកន្លែង និង​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​។​
​ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​តាម ផ្លូវ​ស្ថិតនៅ​ជិត​វត្ត​អង្គ​តា​មិញ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​មិនទាន់​ដឹងថា តើ​ក្នុងចំណោម ជន ទាំងនោះ​អាច​ចំ​ជា​មុខសញ្ញា​ចោរ​ខាងលើ ឬក៏​គ្រាន់តែ​ជា​អ្នក​ចូល​ទៅលេង​ហ្គេម​នោះឡើយ ហើយ​កម្លាំង នគរ បាល​ក៏បាន​រកឃើញ​កាបូប​នោះមក​វិញ ប៉ុន្តែ​នៅក្នុង​កាបូប​នោះ​មិនមាន​លុយ​ឡើយ​គឺ​មានតែ​ឯកសារ មួយចំនួន​តែប៉ុណ្ណោះ​។
​ជនសង្ស័យ​ដែក​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ ១,​ឈ្មោះ នាង ភក្តី អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង សង្កាត់​ស្ទឹង​មាន​ជ័ ខណ្ឌមានជ័យ ២,​ឈ្មោះ​ថាច់ មុន្នី​រតនា​អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣,​ឈ្មោះ​ឡាយ សុភា អាយុ​៣៧​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៤,​ឈ្មោះ​ជា តុលា អាយុ​២៩​ឆ្នាំ មុខរបរ កម្មករសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដោយឡែក​ស្ត្រី​រងគ្រោះ ដែលជា​ម្ចាស់​កាបូប​ឈ្មោះ សោម ចរិយា អាយុ​២៤​ឆ្នាំ មុខរបរ​លក់​អង្ករ មាន​ទីលំនៅ​ផ្ទះជួល នៅក្នុង​ភូមិ កើតហេតុ​ខាងលើ បាត់បង់​លុយ​អស់​ចំនួន​ជាង​៥​ពាន់​ដុល្លារ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ស្ត្រី​ខាងលើ​បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ឡង់​គ្រី​ស្ស័​រ ពា​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT-1918​ចាក​ចេញពីផ្ទះ ដឹក​កូន​ចំនួន​៣​នាក់​ទៅជា​មួយ​ផង ដើម្បី​រក ទិញ​ឥ​វាន់​និង​ទិញ​របស់​ហូប លុះ​ពេលទៅដល់​ត្រង់ចំណុច​កើត ហេតុ​ខាងលើ បាន​ឈប់​រថយន្ត​បើកទ្វារ​ចុះ ដើម្បី​រក​ទិញ​ឥ​វាន់​សក​រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ ១​គ្រឿង​ទៅដល់ បានធ្វើ​សកម្មភាព​ឆក់យក កាបូប​លុយ បានសម្រេច​និង​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់ ស្រមោល​។ ខណៈនោះ​ជនរងគ្រោះ បាន​ស្រែក​ឆោ​រ​ឡោ​ថា​ចោរៗ បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ហើយ​កម្លាំង​នគរបាល ប៉ុស្ដិ៍​កា​កាប​និង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បាន​ដេញតាម​រហូតដល់​ទៅ​តាំង ហ្គែ​ម​បាញ់​ត្រី​មួយកន្លែង និង​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​។ ប៉ុន្តែ​មិនទាន់​ដឹងថា តើ​ក្នុងចំណោម ជន ទាំងនោះ​អាច​ចំ​ជា​មុខសញ្ញា​ចោរ​ខាងលើ ឬក៏​គ្រាន់តែ​ជា​អ្នក​ចូល​ទៅលេង​ហ្គេម​នោះឡើយ ហើយ​នគរបាល​បាន​នាំ​ជនសង្ស័យ ទៅធ្វើ​ការសាកសួរ​នៅ​ប៉ុស្ដិ៍​ហើយ ប្រសិនបើ​គ្មាន​ការពាក់ព័ន្ធ​និង​ដោះ លែង​ទៅ​បិ​ញ​បន្ទាប់ពី​ធ្វើការ​អប់រំ​រួច​៕

16808372_1834133803491848_1148083860_n16763908_1834133823491846_1705291297_o16787914_1834133830158512_1475891866_n