បំផ្ទុះ​គ្រាប់បែក​លើ​ទី​សក្ការបូជា​មួយ​នៅ​ប៉ា​គី​ស្ថាន​សម្លាប់​មនុស្ស​ជាង​១០០​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

​ប៉ា​គី​ស្ថាន​៖​អាជ្ញាធរ​ប៉ា​គី​ស្ថាន​និយាយថា មនុស្ស​ជាង​១០០​នាក់​បាន​ស្លាប់ ខណៈដែល​ជិត​១០០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ទី​សក្ការបូជា​មួយកន្លែង​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​សារព័ត៌មាន RT News ។​
​អាជ្ញាធរ​បន្តថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នេះ​បាន​ចូលទៅ​កាន់​ទី​សក្ការបូជា Lal Shahbaz Qalandar ក្នុង​ទីក្រុង Sehwan Sharif គ្រា​ដែល​កំពុង​រៀបចំ​ពិធីបុណ្យ​សាសនា មាន​ឈ្មោះថា Dhamaal​។ ជាមួយគ្នានេះ​ក្រុម​ឧ​ទ្ធា​ម ISIS ក៏បាន​ប្រកាស​ទទួលស្គាល់​ថា នេះ​ជា​ទង្វើ​របស់​ពួកគេ​។​
​គួរ​បញ្ជាក់ថា ទី​សក្ការបូជា​នេះ​ត្រូវបាន​សាងសង់ឡើង​នៅ​ជុំវិញ​ផ្នូរ​របស់លោក Lal Shahbaz Qalandar ជា​ទស្សនៈវិទូ និង​អ្នក​តែង​កំណាព្យ​ដ៏​ល្បី របស់​ប៉ា​គី​ស្ថាន​៕

fn-2017-02-17-02-11-52-0