ទុកម៉ូតូចូល​បន្ទប់ទឹក​មួយ​ភ្លែត​​លោក​ចោរ​កាច់​.​ក​យកទៅ​បាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

ភ្នំពេញ​៖​ដូចជា​ញឹកញាប់​ពេក​ហើយ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ល្បី​ខាង​កាច់​.​ក​ម៉ូតូ ឥលូវ​បុរស​ម្នាក់​ទើប​មកពី​ធ្វើការ​ទុក​ម៉ូតូ​នៅមុខ​បន្ទប់ ហើយ​ចូលទៅ​ងូតទឹក​មួយ​ភ្លែត​ត្រូវបាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព​ហើយ​ភ្លាមៗ​នោះ​ម្ចាស់​ម៉ូតូ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​អន្តរា​គម​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០១៧​នៅ​ចំណុច​មុខ​បន្ទប់​ជួល ជិត​ហ្គាស​រ៉ា​សាំង ផ្លូវ​ចូលទៅ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ម្ចាស់​ម៉ូតូ​ឈ្មោះ សៅ យោ​រី អាយុ​៣១​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត​ភូមិ​ព្រៃ​ធ្នុង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង រីឯ​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​២​នាក់​ដែល​កាច់​យកទៅ​បាត់​នោះ ស៊េរី​ឌ្រី​ម​សង់​២០១១​ស្លាក​លេខ ភ្នំពេញ CI9928 ចំណែក​ជនសង្ស័យ​២​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ទេ ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​សំរាប់ធ្វើ​សកម្មភាព​។​
​តាម​ការរៀបរាប់​ពី​ម្ចាស់​ម៉ូតូ​បានអោយដឹងថា មុនពេល​កើតហេតុ​រូប​ខ្លួន​បាន​ត្រលប់​មកពី​ការ​ទៅ​បន្ទប់​ហើយ​បាន​ចាក់​សោក​ម៉ូតូ​បញ្ឈរ​ចោល​ដូច​រាល់ដង ព្រោះ​គិតថា​ចូលទៅ​ងូតទឹក​មួយ​ភ្លែត​នឹង​ចេញទៅ​ធ្វើការ​វិញ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​១​មក​ឈប់​អែប​បន្ទប់​របស់គាត់​ហើយ​បាន​យក​ដែក​រឹង​មួយ​មកចាក់​ខ្ទោះ​ទ្វារ​ពី​ខាងក្រៅ ហើយក៏​បានធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​តែម្តង ភ្លាម​គាត់​បានឮ​សូរ​ដែរ ក៏បាន​ស្ទុះ​ចេញពី​បន្ទប់ទឹក​ទៅ​បើកទ្វារ​តែ​បើក​មិន​រួច​បានត្រឹមតែ​អើត​តាម​បង្អួច​មើល​ចោរ​ជិត​ម៉ូតូ​របស់ខ្លួន​ទៅ​យ៉ាង​ស្រួល​។
​យ៉ាងណាមិញ​ក្រោយពី​កើតហេតុ សម​ត្ថិ​កិច្ច​ប៉ុស្តិ៍នគរបាល​ចោមចៅ​បាន​ត្រឹម​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​តែប៉ុណ្ណោះ​៕

16776936_1834172370154658_1152457341_o