បុរស​ឈាមខ្មៅ​ម្នាក់​ហ៊ាន​លើ​ដៃ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 February, 2017 ក+ ក-

ដោយ៖ប៉ែន សុផល

បាត់ដំបង៖​ករណីនេះ​កើតឡើង​នៅ​ម៉ោង​១៧ និង​៣០​នាទី​ថ្ងៃទី​១៦ កុម្ភៈ​ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។
សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ឈ្មោះ ង៉ូ​វ សុខ​លីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​(​ជា​ប្តី​)​មុខរបរ​មិន​ប្រាកដ​បាន​យក​ខ្សែក្រវ៉ាត់ រឹត​ក​ជនរងគ្រោះ ជា​ប្រពន្ធ​របស់​ខ្លួនឯង​ឈ្មោះ​ខឿន​ចំរើន​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​បណ្តាលអោយ​ស្លាប់​នៅក្នុង​បន្ទប់ទឹក (​មូលហេតុ​ដោយមាន​ទំនាស់​និង​គ្នា​)​ហើយ​ជនរ​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ទៅផ្ទះ​ម្តាយ​របស់គេ​នៅ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។
​សមត្ថកិច្ច​បន្តថា ក្រោយពី​ទទួល​ពត៌មាន​ពី​សាច់ញាតិ​ជនរងគ្រោះ​នៅវេលា​ម៉ោង​១៨ និង​០០​នាទី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ស្រុក​កំរៀង បានចេញ​ស្រាវជ្រាវ​រុករក​ជនសង្ស័យ រហូត​ចាប់​ជនសង្ស័យ​បាន​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ស្ទឹងត្រង់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ជាទី​កន្លែង​កំណើត​របស់​ជនសង្ស័យ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅក្នុង មូលដ្ឋាន អ​/​ហ ស្រុក​កំរៀង ដើម្បី​កសាង​សំណុំ រឿង​តាម​នីតិវិធី រីឯ​សាកសព​ជនរងគ្រោះ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Untitled-116787939_1834519823453246_129442810_n