លោកយាយ​វ័យ​៩៦​ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​យ៉ាង​វេទនា​ក្នុង​អណ្តាតភ្លើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 February, 2017 ក+ ក-

​ដោយ​៖​វិធិ​ន​
​ក្រចេះ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង បណ្ដាល​ឲ្យ​មនុស្ស​ចាសជរា​ម្នាក់ ត្រូវស្លាប់​យ៉ាង​វេទនា​នៅក្នុង​អណ្តាតភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ និង​មនុស្ស​២​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។
​លោក ប៊ុន ឈឿន អធិការនគរបាល​ស្រុក​សំបូរ បានបញ្ជាក់​ឲ្យ​ដឹងថា ហេតុ​ការ​អគ្គិភ័យ​ឆាបឆេះ​នេះ បំផ្លាញ​ផ្ទះ ១​ខ្នង ទំហំ​៥​មែត្រ​គុណ​៦​មែត្រ ដំបូល​ប្រក​ស្បូវ ជញ្ជាំង​ក្ដា​មកពី​ទុស្សេ​ខ្សែ​អាគុយ​ចាស់​ឆាបឆេះ​ពេលដែល​ម្ចាស់ផ្ទះ​កំ​ដេក​លង់លក់ ទើប​បណ្ដាល​ឲ្យ​ដូន​ចាស់ជរា​ម្នាក់​ស្លាប់​ក្នុង​ភ្លើង​សល់​តែ​ឆ្អឹង​និង​រង​បួស​ចំនួន​២​នាក់ ។
​លោក​អធិការ បាន​បន្ដទៀតថា ដូនចាស់​ជរា​ដែល​ស្លាប់​ក្នុង​ភ្នក់ភ្លើង​នោះ​មានឈ្មោះ យិន ចាន់ ភេទ​ស្រី អាយុ ៩៦​ឆ្នាំ និង​ម្ចាស់ផ្ទះ​ឈ្មោះ ឈា ណោម អាយុ ៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ម៉ែន សារី អាយុ ៥៤​ឆ្នាំ​រស់​កន្លែងកើតហេតុ​ខា​លើ រង​បួស​ឆេះ​សក់​ក្បាល​អស់​។ ហើយ​ខូចខាត​ទ្រព្យ​ស​ម្បិ​ត្ត​រួមមាន​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១​គ្រឿង និង​អង្ករ​១០​គីឡូ ក្រាម និង​សម្ភារៈ​ផ្សេងៗ​ទៀត ឆេះ​អស់ទាំង​ស្រុង​គ្មាន​សល់​អ្វី​និង​ខ្លួន​ទាល់តែសោះ​៕

16809283_1835014520070443_1882748891_n16809488_1835014423403786_87652833_n16652026_1835014486737113_2110404635_n16808689_1835014446737117_1931772000_n