ជនជាតិ​កូរ៉េខាងជើង​៤​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​ការសម្លាប់​លោក គីម ជុង​ណាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

ម៉ាឡេស៊ី​៖​ប៉ូលិស​ម៉ាឡេស៊ី​កាលពី​ម្សិលមិញ​បានប្រកាសថា មាន​ជនជាតិ​កូរ៉េខាងជើង​ចំនួន​៤​នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក គីម​ជុង​ណាំ ដែល​ត្រូវជា​បងប្រុស​លោក គីម ជុង​អ៊ុន​។
ប៉ូលិស​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើនេះ​បាន​ចាក​ពី​ប្រទេស​កូរ៉េខាងជើង ចំ​ថ្ងៃ​តែមួយ​ដែលមាន​អំពើ​ឃាតកម្ម​លោក គីម ជុង​ណាំ នៅឯ​អាកាស​ដ្ឋា​នទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​។ ប៉ូលិស​បន្ថែមថា មូលហេតុ​នៃ​ការស្លាប់​របស់លោក គីម ជុង​ណាំ គឺ​ដោយសារ​ត្រូវគេ​បំពុល ខណៈ​ការសង្ស័យ​កាន់តែច្បាស់​ថា កូរ៉េខាងជើង​អាចជា​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​។ ទន្ទឹម​នោះ​ជនសង្ស័យ ដែលជា​ជនជាតិ​កូរ៉េខាងជើង​ទាំង​បួន​នាក់​ខាងលើនេះ ប៉ូ​លិ​ល​ម៉ាឡេស៊ី​កំពុង​ស្វែងរក​ចាប់ខ្លួន​ផងដែរ​។​
​គួរ​បញ្ជាក់ថា ជនសង្ស័យ​ចំនួន​៤​នាក់​រួចហើយ​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន ក្រោយ​អំពើ​ឃាតកម្ម​នោះ​រួមមាន​ស្ត្រី​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម​ដែល​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ថា​មានឈ្មោះ Doan Thi Huoung, ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ឈ្មោះ Siti Aisyah និង​មិត្ត​ប្រុស​ជា​ជនជាតិ​ម៉ាឡេស៊ី​របស់​នាង​មានឈ្មោះ Muhammad Farid Jalaluddin និង​បុរស​វ័យ​៤៧​ឆ្នាំ​ម្នាក់ទៀត ដែល​កាន់​លិខិតឆ្លងដែន​របស់​ប្រទេស​កូរ៉េខាងជើង នៅក្នុង​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​៕

fn-2017-02-19-14-55-15-0fn-2017-02-19-15-12-47-0 fn-2017-02-19-15-12-47-1 fn-2017-02-19-15-12-48-2 fn-2017-02-19-15-12-48-3