រតនគិរី៖ ប្រជាពលរដ្ឋនៅក្នុងសហគម ការពារព្រៃឈើព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃឈើនៅក្នុងតំបន់ឧទ្យានជាតិវីរជ័យ ស្ថិតក្នុងស្រុក តាវែង និងស្រុកអណ្ដូងមាស បន្ទាប់ពីមានឈ្មួញចាំប្រមូលទិញឈើចេញពីតំបន់នោះយ៉ាងអនាធិបតេយ្យ។
ប្រធានសហគមន៍ការពារព្រៃឈើធ្លាប់អះអាងថា ខាងក្រុមហ៊ុនអានម៉ាឌី របស់ឧកញ៉ា អាន ម៉ាឌី បានប្រមូលទិញ ឈើប្រណីតដែលកាប់ថ្មីៗរួចហើយដឹកជញ្ជូនយកទៅកាន់កន្លែងរោងម៉ាស៊ីនអារឈើរបស់ក្រុមហ៊ុនខាងលើនេះជាច្រើនឆ្នាំមកហើយ។
លោក តាំង អេង មេការក្រុមហ៊ុន អាន ម៉ាឌី គឺជាអ្នកចេញមុខក្នុងការប្រមូលទិញឈើប្រណីតដែលអារ និងកាប់រំលំថ្មីៗចេញពីតំបន់ឧទ្យានជាតិ វីរជ័យ បន្ទាប់ពីរូបគេបានចាត់ចែងសូកប៉ាន់ដល់សមត្ថកិច្ច អាជ្ញាធរ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
ពលរដ្ឋបានលើកឡើងថា ប្រសិនបើថ្នាក់លើមិនមានវិធានការទប់ស្កាត់ទេ ព្រៃឈើក្នុងតំបន់ឧទ្យានជាតិវីរជ័យនឹងត្រូវវិនាសហិនហោចដោយសារក្រុមឈ្មួញទុច្ចរិត។
អាជ្ញាធរនៅទីនោះនិយាយថា ក្រុម ហ៊ុនអាន ម៉ាឌី បានមកវិនិយោគលើដី សម្បទានសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្នតែគេពុំដឹងថា ការប្រមូលទិញឈើចេញពីតំបន់ឧទ្យានជាតិវីរជ័យ ដែលមានលោក តាំង អេង ជាតំណាងពិតជាមានច្បាប់អនុញ្ញាតឬមួយយ៉ាងណានោះឡើយ។
តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ លោក តាំង អេង មេការក្រុមហ៊ុន អាន ម៉ាឌី បានធ្វើអត្ថាធិប្បាយយ៉ាងខ្លីថា មិនស្គាល់ក្រុមហ៊ុន និងមិនស្គាល់កាសែតអ្វីទេ រួចក៏បិទទូរស័ព្ទ។
ការកាប់បំផ្លាញព្រៃឈើនៅឧទ្យានជាតិវីរជ័យ ត្រូវបានគេអះអាងថា មានការបើកភ្លើងខៀវពីខាងមន្ដ្រីបរិស្ថានខេត្ដរតនគិរី ទើបមានករណីមានការដើរប្រមូលទិញឈើយ៉ាងអនាធិបតេយ្យ ជ្រកក្រោមក្រុមហ៊ុនបង់ពន្ធស្របច្បាប់ ។
បើទោះជាមានការលើកឡើងបែបនេះក៏ ដោយលោក ជូ សុភ័ក្ដ្រ ប្រធានមន្ទីរ បរិស្ថានខេត្ដរតនគិរីបានប្រាប់តាមទូរស័ព្ទថា បើតាមខ្ញុំដឹងដូចមិនមានការទិញ-លក់ឈើនៅតំបន់ឧទ្យាន ជាតិវីរជ័យ ទេ ខាងក្រុមហ៊ុនអានម៉ាឌីគាត់ មានច្បាប់ដូច្នេះមួយរយៈនេះខ្ញុំបាន ប្រមូលឈើបង់ពន្ធ និងអារកាត់ជាបណ្ដើរៗ។
លោក ជូ សុភ័ក្ដ្រ បន្ដថា ខ្ញុំមិនហ៊ាននិយាយថា មានអ្នកប្រមូលទិញ ឈើខុសច្បាប់ទេ ព្រោះខ្លាចអ្នកខ្លះជា ដៃជើងខាងក្រុមហ៊ុនលួចទិញនោះជា រឿងផ្សេង ប៉ុន្ដែតាមពិតទៅដូចអត់ មានសោះការប្រមូលទិញឈើនៅទីនោះ ខណៈក្រុមហ៊ុនអាន ម៉ាឌី មានដីសម្បទាន ចំនួន២កន្លែងនៅទីនោះ។
គួររំលឹកថា ក្រុមហ៊ុន អាន ម៉ាឌី តែងតែបានដឹកឈើផ្ទុកលើសទម្ងន់ កន្លងមកបណ្ដាលឱ្យខូចផ្លូវនិងបំផ្លាញ ស្ពាន(បណ្ដាលឱ្យបាក់ស្ពានដែកស្រែពក) ដែលគេសង្ស័យថា ឈើមួយចំនួនប្រមូលទិញដោយមិនស្របច្បាប់។
ករណីនេះនគរវត្ដមិនទាចទាក់ទង បានទេពីលោកឧកញ៉ា អាន ម៉ាឌី កាលពី រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយ គ្មានលេខទូរស័ព្ទ។ ដោយឡែកលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដរតនគិរីបានប្រាប់តាម ទូរស័ព្ទថា ក្រុមហ៊ុនអាន ម៉ាឌី មានដី សម្បទានសេដ្ឋកិច្ចនៅស្រុកអណ្ដូងមាស ប៉ុន្ដែករណីមានការប្រមូលទិញឈើខុស ច្បាប់ និងដឹកជញ្ជូនឈើស្របច្បាប់នៅតំបន់ឧទ្យានជាតិវីរជ័យលោកមិនដឹងទេ ហើយរឿងនេះអ្នកកាសែតត្រូវសួរទៅខាងបរិស្ថាន៕fpm