នារី​​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រងរបួស​ធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​នារី​វ័យក្មេងម្នាក់​ត្រូវបាន​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២៥​នាទី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ មុខក្រសួង​ការពារជាតិ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្តុ​ប​ពី ពណ៌​ស ស្លាក​លេខ​កំពង់ចាម 1J-9626 ធ្វើដំណើរ​តែម្នាក់ឯង​តាម​វិថី​សហ​ព​ន្ធ័​រុស្ស៊ី លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជន​ស្ស័​យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​កាបូប​នាង​បាត់បង​សម្ភារៈ​ជាច្រើន និង​បណ្តាល​ឲ្យ​រូបនាង​ដួល​ម៉ូតូ ហើយ​បោក​ក្បាល​ទៅនឹង​ថ្នល់​មួយ​ទំហឹង​ហូរឈាម​ស្រោច​ក្បាល​សន្លប់​បាត់ស្មារតី​តែម្តង​។ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បានសម្រេច ក្រុមចោរ​នោះបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​ស​ម្រោ​ល​។​
​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះបាន​ហៅ​រថយន្ត​សាមុយ ដើម្បី​ឲ្យ​មក​យក​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច​បាន​ចុះមក​យក​ម៉ូតូ​នារី​រងគ្រោះ​ទៅ​រក្សាទុក​៕

16830946_1358664390843897_2392492306580451554_n-1fn-2017-02-20-08-16-59-1 fn-2017-02-20-08-16-59-2