ជិះ​ម៉ូតូ​លឿនមិនប្រយ័ត្ន​ដួល​បោក​ក្បាល​​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​ជិះ​ម៉ូតូ​លឿន​ដួល​បោក​ក្បាល​នឹង​ថ្នល់​ដោយ​ខ្លួនឯង ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ​២១ ភ​មិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ ស្រឿ​ន ភាព ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល (​ស្លាប់​កន្លែងកើតហេតុ​) បាន​បើកបរ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៍​ខ្មៅ សេរី​ឆ្មាំ​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-1174 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​បណ្តាលអោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។ ចំណែក​ម៉ូតូ និង​សាក​សាកសព សមត្ថកិច្ច​បាន​រក្សាទុក ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

L2