Man City ត្រៀម​លុយ​ដ៏​មហាសាល​ទិញ Messi
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​របាយការណ៍​ក្លិប​មេឃ​ខៀវ Manchester City បាន​ឲ្យ​ដឹងថា ក្លិប​កំពុង​ត្រៀម​លុយ​ដ៏​មហាសាល​ដើម្បី​ប្រមាញ់​ទិញយក​កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lionel Messi ពី​ក្លិប​អ្នកមាន​បុណ្យ Barcelona នៅ​រដូវក្តៅ​ខាងមុខនេះ ខណៈដែល​កិច្ចចរចា​កុងត្រា​ថ្មី​បាន​ជាប់​គាំ​នោះ​។
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ​២៩​ឆ្នាំ​រូបនេះ កិច្ចសន្យា​នៅឯ​កីឡដ្ឋាន Camp Nou សល់​ត្រឹមតែ​១៦​ខែ​ប៉ុណ្ណោះ ហើយ​ត្រូវគេ​រំពឹងថា Messi អាច​នឹង​ចាក​ចេញពី​ក្រុម​មួយ​នេះ គ្រា​ដែល​អនាគត​របស់គាត់​នៅ​មិន​ប្រាកដប្រជា​មួយក្រុម​តា​ត់​តា​ឡាន​នេះ​។​
​តាម​ប្រភពព័ត៌មាន​ពី​កាសែត Mirror បាន​ឲ្យ​ដឹងថា ក្លិប Man City គ្រោង​នឹង​ផ្តល់ជូន​តម្លៃ​១០០​លាន​ផោន សម្រាប់​កីឡាករ​ឆ្នើម​របស់​ពិភពលោក​៥​សម័យកាល​រូបនេះ ហើយ​ជឿថា Messi អាច​នឹង​ពិចារណា​ចំពោះ​តម្លៃ​នេះ គ្រា​ដែល Barcelona កំពុងតែ​ជួប​ភាព​តឹងតែង​ក្នុងការ​តំឡើង​ប្រាក់​ឈ្នួល​ប្រាក់​សម្រាប់ Messi នោះ​។​
​គួរ​បញ្ជាក់ថា Messi ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៤៨០ ក្នុងការ​បង្ហាញខ្លួន​៥៥៥​លើក​និង​ឲ្យ​ក្រុម​នេះ​ឈ្នះ​ជើងឯក​ក្របខ័ណ្ឌ La Liga ៨​ដង​៕

hqdefault