សមត្ថកិច្ច​ចាប់ចោរ​លួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់​នៅ​ស្រុក​ស្នួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 February, 2017 ក+ ក-

​ដោយ​៖ វិធិ​ន​
​ក្រចេះ​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ជ្រះ​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ប្រដេញ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ភ្លាមៗ​ក្នុងចំណោម​បក្ខពួក​២​នាក់ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង ដោយ​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​
​ករណី​អំពើ​លួច​កាច់​សោរ​.​ក ម៉ូតូ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​តេ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ។
​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ជីប ជាតិ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ព្រែក​ជ្រីវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​រួមទាំង វត្ថុតាង​មាន​ម៉ួ​តូ​០១​គ្រឿង​ម៉ាក ឌ្រី​ម​សង់​125​ឆ្នាំ 2014 ព័​ណ​ខ្មៅ គ្មាន​ស្លាក​លេខ​ជា​មធ្យោបាយ របស់​ជន​មាន​តម្រុយ​ជិះ​ធ្វើ​សកម្មភាព​និង​ស្លាក​លេខ​ក្រចេះ​1B-7822 ជា​របស់​ជនរងគ្រោះ​។ រីឯ​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សង់​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ស្លាក​លេខ​ក្រ ចេះ​1B-7822 ត្រូវបាន​បក្សពួក​ម្នាក់ ទៀត​ឈ្មោះ អោ ប៊ុត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​បាន​ជិះ​គេចខ្លួន​យកទៅ​បាត់​។​
​បច្ចុប្បន្ន ជន​មាន​តម្រុយ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​៕

16900285_1836137993291429_1998449349_n16831688_1836137996624762_1502462027_n