ចាប់បាន​មេខ្លោង​ចោរប្លន់​ម្នាក់ទៀត ខណៈ​បក្សពួក​២​នាក់​បញ្ជូនទៅ​ព្រៃ​ស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2017 ក+ ក-

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​និង​កម្លាំង​នគរបាល​អន្តរា​គម​ន៏ របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហ ការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ បានធ្វើការ​ឡោមព័ទ្ធ​ចាប់​មេក្លោង ចោរប្លន់​ម្នាក់​ដែល​តែងតែ ធ្វើ​សកម្មភាព​វាយ​និង​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ ឬ​អ្នក​ដែល​ចូលចិត្ត​ទៅ អង្គុយលេង​កន្លែង​ស្ងាត់ ហើយ​នៅក្នុង​ការឡោមព័ទ្ធ​នោះ នគរបាល​បាន​ផ្ទុះ​អា​បុ​ធ​ជាច្រើន​គ្រាប់ ទើប​ចាប់ បាន​ម្នាក់​ដែលជា​មេខ្លោង ចំណែក​បក្សពួក​មួយចំនួន​ទៀត បាន​រត់គេចខ្លួន​បាត់​អស់​។​
​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ ឈ្មោះ ប៊ុត ធី​ឌុល អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​និង​បក្សពួក​នោះ បានធ្វើ​សកម្មភាព​វាយ​និង​កាប់​ប្លន់​យក​ទ្រព្យ ស្ប​ត្តិ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិសាស្ត្រ​ខណ្ឌ​មួយចំនួនទៀត នៅជាប់​នោះ ហើយ​ជាក់ស្ដែង​កាលពី​កន្លះ​ខែ​មុន​បានធ្វើ​សកម្មភាព កាប់​ប្លន់ យកបាន​ខ្សែ​មាស​១​តម្លឹង និង​ទូរស័ព្ទដៃ​១​គ្រឿង​នៅក្នុង ពី​បុរស​និង​ស្ត្រី​២​នាក់​ប្ដី​ប្រពន្ធ ខណៈពេលដែល​ជនរងគ្រោះ​ទាំង ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ កំពុង​អង្គុយលេង​នៅ​ចំណុច​ដី​វាល ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេលយប់​នោះ​។​
​ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​បក្សពួក​បាន​២​នាក់ ក្នុងនោះ ១,​ឈ្មោះ ប៊ូ រី អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ក្នុងភូមិ​គោក ចំបក់ សង្កាត់​ចោមចៅ ២, ឈ្មោះ អន វណ្ណ​: អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ជាមួយគ្នា​មាន​ស្រុកកំណើត នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។ បន្ទាប់មក​បាន​នាំទៅ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​រួចរាល់​ហើយ​ដែរ​។ រហូតមកទល់​ពេលនេះ​ទើប​ចាប់បាន​មេខ្លោង​ខាងលើ ប៉ុន្តែ​ទំរាំ​តែ​ចាប់បាន នគរបាល​បាន​ផ្ទុះអាវុធ​គំរាម​ជា ច្រើន​គ្រាប់​ទើប​ចាប់បាន ពេលនេះ​បាន​នាំទៅ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​៕

16810663_1836191869952708_988490182_o16831681_1836191866619375_665946775_n