ឃាត់​រថយន្ត​យោធភូមិភាគ​ទី​៤​ដែល​ដឹកឈើ​ប្រណីត​ចូល​បន្ទាយ​ញឹក ញាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 February, 2015 ក+ ក-

​ឧ​ត្ត​រ​មានជ័យ​៖ សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៨ខែកុម្ភៈ ឆ្នាំ​២០១៥បាន​ឃាត់​រថយន្ត​កងទ័ព​របស់​អង្គភាព​យោគ​ភូមិភាគ​ទី​៤ ដោយ​ពិនិត្យឃើញ​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​នៅលើ​រថយន្ត​ពេញ​ទាំង​២​គ្រឿង ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ RP១៧៤ ក្នុងភូមិ​ពាម​ក្នុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ប៉ុន្តែ​បន្តិចក្រោយមក​ក៏​ដោះលែង​ទៅវិញ​។​

​រថយន្ត​របស់​យោធភូមិភាគ​ទី​៤​ដឹកឈើ​ប្រណីត​ខាងលើ ត្រូវបាន​គេ​ដឹងថា​ឈើ​នេះ​ដឹកជញ្ជូន​ចេញពី​ចំណុច​រលំ​ជើង​ស្ពាន ក្នុងភូមិ​ទំនប់​ខ្នុរ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះទៅ​ចំណុច​អូរ​កូនតឹង ព្រំប្រទល់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប ដែលជា​ទីបញ្ជាការ​។

សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ ថា អ្នកមានអំណាច​ពិតជា​ធ្វើ​អ្វីៗ​បាន​តាមតែ​អំពើ​ចិត្ត​ជាក់ស្ដែង ការដឹកជញ្ជូន​ឈើប្រណិត​ទាំង​ថ្ងៃ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់ ។ រីឯ​ប្រជាពលរដ្ឋ​ទៅធ្វើ​សកម្មភាព​កាត់​អារឈើ​និង​ដឹកជញ្ជូន​តាមរយៈ​គោ យន្ត​បន្តិចបន្តួច​ត្រូវ​ជេរប្រមាថ មើលងាយ​ចាប់​ដាក់​ពន្ធ​ធនាគារ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​គំរាមកំហែង​ដូច សត្វ​ធាតុ​ដែល​ត្រូវបាន​គេ​ចាត់ទុក​ករណី​ខាងលើ​ជា​ករណី​អយុត្តិធម៌​ចំពោះ ប្រជាពលរដ្ឋ​ក្រីក្រ​និង​អ្នកមានអំណាច​។​
​បើតាម​ការ​អោយដឹងពី​សមត្ថកិច្ច​ការដឹកជញ្ជូន​ឈើ​ប្រណីត​តាមរយះ រថយន្ត​GMC​របស់​អង្គភាព​យោធភូមិភាគ​ទី​៤​នាពេល​កន្លងមក​តែងតែ​ដឹក ជញ្ជូន​ឈើ​ជា​ញឹកញាប់​ចូលទៅក្នុង​ទីបញ្ជាការ​ចំណុច​ភូមិ​អូរ​គគី​កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​មេបញ្ជាការរង​យោធភូមិភាគ​ទី​៤ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ នួន នូវ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ​ថា ឈើ​ទាំងអស់​ត្រូវបាន​មេ​ឲ្យ​ដឹកយក​ទៅធ្វើ តុ កៅអី ក្នុង​សាលប្រជុំ​នៅ​បន្ទាយ​អូរ​កូនតឹង​៕fpm

mn38