Leicester បណ្តេញ​លោក Claudio Ranieri ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017

​បាល់ទាត់​៖​ក្រុម​កញ្ជ្រោង​ព្រៃ Leicester City ប្រកាស​បណ្តេញ​លោក Claudio Ranieri ចេញពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ហើយ បន្ទាប់ពី​ដឹកនាំ​មិនសូវ​បានល្អ​ទាំង UEFA Champions League និង ក្របខ័ណ្ឌ Premier League នេះ​។​
​គ្រូបង្វឹក​រូបនេះ ត្រូវបាន Leicester City ដកហូត​តំណែង​ជា​អ្នកចាត់ការ​កើតឡើង​មិន​ដល់​២៤​ម៉ោង​ផង​ក្រោយ​ចាញ់ Sevilla ២​ទល់នឹង​១​នៅ​ជើង​ទី​១ វគ្គ​១៦​ក្រុម នៃ​ពានរង្វាន់ UEFA Champions League​។​
Leicester ៥​ប្រកួត​ចុងក្រោយ​ចាញ់​រហូត ហើយ​គិត​មកដល់ពេលនេះ​ក្នុង​ឆ្នាំ​២០១៧ ពួកគេ​មិនទាន់​ទាត់​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ទេ​។​
​សូមជម្រាបថា កញ្ជ្រោង​ព្រៃ​បច្ចុប្បន្ននេះ​ស្ថិតនៅ​ពីលើ​តំបន់​គេ​កាត់ចោល​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​រដូវ​កាល​២០១៦-២០១៧ នៅសល់​១៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​៕

claudio-ranieri-cropped_1rubnnyfommou1cytkw7wglqlm