មន្ត្រីជាន់ខ្ពស់ CNRP ៣​រូប​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ដាក់ពាក្យ​លាឈប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៣​រូប ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ បានសម្រេច​ចិត្ត​ដាក់ពាក្យ​លាឈប់​ពី​គណៈកម្មាធិការ​នាយក​គ​ណ​បក្ស កាលពី​ម្សិលមិញ ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។
​មន្ត្រី​ទាំង​៣​រូបនោះ​រួមមាន​៖ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​, លោក មា​ជ សុវណ្ណ​រ៉ា មន្ត្រីជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ និង​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ។​
​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​ទាំង​៣​រូប​នោះបាន​បញ្ជាក់ថា លិខិត​របស់ លោក អ៊ុំ សំអាន​, លោក ហុង សុខ​ហួរ និង លោក មា​ជ សុវណ្ណារ៉ា បាន​ផ្តិតមេដៃ នៅ​ចំពោះមុខ​មេធាវី​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ដោយ​បញ្ជាក់ថា មូលហេតុ​នៃ​ការលាលែង​នេះ​ដោយសារតែ​បញ្ហា​ផ្ទាល់ខ្លួន ។ ចំណែក​លិខិត​សុំ​លែង​ទាំងអស់នោះ​ក៏បាន​ផ្ញើជូន​លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក របស់​គណបក្ស​សង្គ្រោះ​ជាតិ រួចរាល់​ហើយ​ដែរ​៕

cnrp-855fn-2017-02-23-21-25-28-0 fn-2017-02-23-21-25-28-1 fn-2017-02-23-21-25-28-2