ឃើញ​នាង​កំពុងតែ​បត់ជើង ស្ទុះ​ចាប់ទាញ​ដាក់​លើ​កាណូត​រំលោភ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 February, 2017 ក+ ក-

​ខេត្តពោធិ៍សាត់​៖​បុរស​ពោះម៉ាយ​ល្មោភកាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​នារី​រងគ្រោះ ករណី​ចាប់រំលោភ​រហូត​បានសម្រេច ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​កំពង់​ប្រាក់ ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិសាត់​។ បុរស​ល្មោភកាម​មានឈ្មោះ អ៊ឹម កុសល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ចំណែកឯ​នារី​រងគ្រោះ​អាយុ​២១​ឆ្នាំ ហើយ​អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ នារី​រងគ្រោះ​បាន​អុំទូក​ទៅ​បត់ជើងធំ​នៅ​ព្រៃ​លិច​ទឹក​ក្រោយ​ផ្ទះ ខណៈ​កំពុងតែ​បត់ជើង ស្រាប់តែ​ជនសង្ស័យ​បានមក​ចាប់​នាង​ក្រៀក​ឡើងលើ​កាណូត បន្ទាប់មក​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​តែម្តង​។ ក្រោយពី​ចាប់រំលោភ​នាង​រួច ជនសង្ស័យ​បាន​គំរាម​នាង​មិន​ឲ្យ​ប្រាប់​អ្នកណា ហើយក៏​បើកកាណូត​ទៅ​បាត់​តែម្តង​។ ដោយសារតែ​ខ្លាច​ជនសង្ស័យ ទើប​នារី​រងគ្រោះ​មិន​ហ៊ាន​ប្រាប់​អ្នកណា រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ទើប​នាង​ដាច់ចិត្ត​ដាក់ពាក្យ​បណ្តឹង ហើយ​សមត្ថកិច្ច​ក៏​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​៕

5fc02743-0a28-4d4f-ab3a-07e3daa11e72