ឆេះ​ហ្គា​រ៉ា​ស់​សាំង និង​រថយន្ត​ដឹក​ស៊ីទែន​សាំង ផ្អើល​រត់​ចែក​ជើង​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2017 ក+ ក-

ខេត្តកំពង់ចាម​៖​អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បាន​ឆាប់ឆេះ​ហ្គា​រ៉ា​ស់​សាំង និ​រថយន្ត​ដឹក​ស៊ីទែន​សាំង បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ក្បែរ​ផ្សារ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​
​គ្រោះ​អគ្គិភ័យ​នោះ​មិនបាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ឡើយ ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គីភ័យ​នេះ​គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ តែ​តាម​ការសន្និដ្ឋាន​ជំហាន​ដំបូង គឺ​បណ្តាលមកពី​រថយន្ត​ដឹក​ស៊ីទែន​សាំង​បាន​ជ្រុល​បុក​បង្គោល​ភ្លើង​ទើប​បង្ក​ជា​អគ្គីភ័យ​។ គ្រោះ​អគ្គិភ័យ​ដ៏​សន្ធោរ​សន្ធៅ​នោះបាន​លេប​ត្របាក់​តួ​ហ្គា​រ៉ា​ស់​សាំង​មួយចំនួន និង​ឆេះ​ស៊ីទែន​សាំង​តែប៉ុណ្ណោះ​៕

uuuuuu-1