សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2017 ក+ ក-

រាជធានី​ភ្នំពេញ​៖​ព្រឹទ្ធសភា​នៃ​កម្ពុជា​បានអនុម័ត​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​សំឡេង​សមាជិក​ព្រឹទ្ធសភា​៤៤​រូប បន្ទាប់ពី​បើក​កិច្ចប្រជុំ​រយៈពេល​ជាង​១​ម៉ោង​នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​។​
​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ព្រឹទ្ធសភា​វិសាមញ្ញ នៅ​ព្រឹក​មិញ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមាន​សមាជិក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​៤៤​រូប ក្នុងនោះ សមាជិក​មកពី​គណបក្ស​សមរង្ស៊ី មិនបាន​ចូលរួម​កិច្ចប្រជុំ​នេះឡើយ​៕

213ea4c7-5be8-4be6-b47d-6abd6535bfde