ក្មេងស្រី​តូចៗ​៧​នាក់​លង់ទឹក​បឹង​ព្រែក​ទប់​ក្រុងព្រះសីហនុ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 February, 2017 ក+ ក-

ខេត្ត​ព្រះសីហនុ​៖​យោងតាម​សេចក្តី​ពី​ភ្នាក់ងារ​បាន​ឲ្យ​ដឹងថា មាន​ក្មេងស្រី​តូចៗ​ចំនួន​៧​នាក់ បាន​លង់ទឹក​បឹង​ព្រែក​ទប់ ក្រុងព្រះសីហនុ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ ស្ថិតនៅ​ចំណុច​ក្រុមទី​៩ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។​
​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ទាំងអស់​មាន​អាយុ​ចាប់ពី​៧​ឆ្នាំ ទៅ​១៣​ឆ្នាំ ហើយ​ពួកគេ​ទាំងអស់​មាន​គ្នា​១០​នាក់ ស្រី​៩​នាក់ បាននាំគ្នា​ចុះទៅ​លេង​ទឹក​បឹង​នេះ​ជិះទូក តែ​៧​នាក់​ចុះ​ទឹក ក៏​លង់​ស្លាប់​តែម្តង​។ របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ក្មេងស្រី​រងគ្រោះ​ទាំង​៧​នាក់​នោះ​មាន​៖ ទី​១ ម៉ឺង ស្រី​គា អាយុ​១២​ឆ្នាំ​។ ទី​២​ឈ្មោះ ម៉ឺង ស្រី​គីម អាយុ​១០​ឆ្នាំ​។ ទី​៣​ឈ្មោះ បូ ស្រី​កា អាយុ​១២​ឆ្នាំ​។ ទី​៤​ឈ្មោះ ម៉េង ស្រី​ណុ​ច អាយុ​៦​ឆ្នាំ​។ ទី​៥​ឈ្មោះ ឃ្មឹ​ម អាយុ​៦​ឆ្នាំ​។ ទី​៦​ឈ្មោះ ជា សុខ​នឿន អាយុ​៧​ឆ្នាំ និង​ទី​៧​ឈ្មោះ ជ្រាន់ ស៊ី​អ៊ី អាយុ​១៣​ឆ្នាំ​។ ចំណែក​អ្នក​នៅរស់​៣​នាក់​មាន​៖ ទី​១​ឈ្មោះ ថន ចាន់​វី ភេទ​ប្រុស អាយុ​៣​ឆ្នាំ​។ ទី​២​ឈ្មោះ ស្រី នាង ភេទ​ស្រី និង​ទី​៣​ឈ្មោះ ស្រី ញា​ញ់​។​
​បើតាម​សមត្ថកិច្ច​បាន​បន្ថែមថា ជនរងគ្រោះ​ទាំងអស់​រស់នៅ​ខាងក្រោយ​វត្ត​ឥន​ញាណ ក្រុងព្រះសីហនុ​៕

fn-2017-02-28-10-46-38-1fn-2017-02-28-10-46-38-0fn-2017-02-28-10-41-54-117092014_1839395852965643_462690799_n