បេក្ខភាព​គ្រូបង្វឹក​របស់​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកាស​នា​ថ្ងៃស្អែក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​បាល់ទាត់​៖​នៅ​ថ្ងៃស្អែក​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងមាន​ការរៀបចំ​សន្និសីទកាសែត​មួយ​ដើម្បី​ប្រកាស​ជា​ផ្លូវការ​នូវ​សមាសភាព​នៃ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា គ្រា​ដែល​គេ​នៅ​មិនទាន់​ដឹងថា គ្រូបង្វឹក​រូបនេះ​អាចជា​លោក LEE TEA HOON ដដែល​ឬ​យ៉ាងណា​នោះទេ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី CFF​។​
​គ្រូបង្វឹក​សញ្ជាតិ​កូរ៉េខាងត្បូង​វ័យ​៥៥​ឆ្នាំ​រូបនេះ​បានប្រកាសថា លោក​នឹងមិន​បន្ត​កុងត្រា​ជា​គ្រូបង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​បន្តទៀត​ទេ ក្រោយពី​ជ្រុះ​ចេញពី​ការប្រកួត AFF SUZUKI CUP ២០១៦ ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​នោះ​និង​កីឡាករ​មិន​ស្តាប់​កា​ណែនាំ​របស់លោក​នោះ​។​
​តែ​យ៉ាងណាមិញ លោក​បានបញ្ជាក់ បើសិន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ផ្ដល់ឱកាស​ឲ្យ​លោក​ដឹកនាំ​ជាថ្មី លោក​ប្ដេជ្ញា​រឹតបន្តឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឲ្យ​បាន​កាន់តែខ្លាំង ពិសេស​គឺ​កីឡាករ​ណា​ដែល​មិន​ស្ដាប់​ការណែនាំ​ទាំងអស់​នឹងមិន​ត្រូវបាន​កោះហៅ​ឡើយ គឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​កីឡាករ​ក្មេងៗ ដែលមាន​សមត្ថភាព​វិញ​ម្ដង​៕

13346269_1751648591739308_6877821597317664505_o