​សំណុំរឿង ជួប សម្លាប់ នឹង​ប្រកាសសាលក្រម​នៅ​ថ្ងៃទី​២៣ ខែមីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុ​ផា​ណា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៧​នេះ​ថា ក្រោយពី​បញ្ចប់​សវនាការ​រឿងក្តី​ឃាតកម្ម​លើ​លោក កែម ឡី សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ ខាងមុខនេះ​។​
​លោក​បញ្ជាក់ថា នៅក្នុង​សវនាការ​នេះ​ជនជាប់ចោទ​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់ បាន​សារភាពថា ខ្លួន​ជា​អ្នកបាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី ដោយសារ​ខឹង​លោក កែម ឡី ជំពាក់​ប្រាក់​មិន​សង ហើយ​អះអាងថា គ្មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះនោះ​ទេ​៕

fn-2017-03-01-07-56-46-0