ឆេះផ្សារ​ពោធិ៍​ល​ង្គ​ការបំផ្លាញ​​តូប​អាជីវករ និង​សម្ភារៈ​មួយចំនួន​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 March, 2017 ក+ ក-

​ខេត្តសៀមរាប​៖នៅ​ចន្លោះ​វេលា​ម៉ោង​ម៉ោង​១២ និង​៤៥​នាទី ដល់​ម៉ោង​៣ និង​៣០​នាទី​រំលង​ចូល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៧​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​ពោធិ៍​ល​ង្គ​ការ ស្ថិត​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​តាម​បណ្ដោយ​មាត់​ស្ទឹង​សៀមរាប ។​
​តាម​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា ការឆេះ​នេះ​គឺ​បណ្ដាល​ឲ្យ​ខូចខាត ទាំងស្រុង​ប្រមាណ​ជា ៦០% នៃ​ចំនួន​តូប​សរុប និង​សម្ភារៈ ទំនិញ ដែលជា​ទ្រព្យសម្បត្តិ​របស់​អាជីវ​ករ និង​ផ្សារ​។ តែ​ការខូចខាត​ជាក់ស្ដែង និង​ចំនួន​តូប​សរុប​ពិតប្រាកដ មិនទាន់​ដឹង​នៅឡើយ​៕

fn-2017-03-02-07-58-15-0fn-2017-03-02-07-58-17-2 fn-2017-03-02-07-58-17-3 fn-2017-03-02-07-58-17-4 fn-2017-03-02-07-58-17-7