ស្លាប់​១០​នាក់ របួស​៣៨​នាក់ ករណី​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​រថយន្តក្រុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2017 ក+ ក-

​ប៉េកាំង​៖​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​កើតឡើង​នៅ​ខេត្ត Yunnan ភាគ​និរតី​នៃ​ប្រទេស​ចិន​យប់មិញ​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ បុក​រថយន្តក្រុង​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១០​នាក់​ស្លាប់ និង​៣៨​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​។​
​អាជ្ញាធរ​ក្នុង​តំបន់​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បានកើត​ឡើង​នា​វេលា​ម៉ោង​១១ និង​៣៣​នាទី​អធ្រាត្រ នៅលើ​មហាវិថី​មួយកន្លែង​ក្នុង​តំបន់ Yunxian នៃ​ទីក្រុង Lancang​។ អាជ្ញាធរ​បន្តថា មនុស្ស​ចំនួន​០៩​នាក់​បាន​បាត់​បង់ជីវិត​នៅនឹងកន្លែង​តែម្តង និង​ម្នាក់ទៀត​បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​។ អាជ្ញាធរ​បញ្ជាក់ថា លើ​រថយន្តក្រុង​នោះ​មាន​ផ្ទុក​មនុស្ស​ចំនួន​៤៧​នាក់​រួមទាំង​អ្នកបើកបរ​ចំនួន​ពីរ​នាក់​ផងដែរ​៕

fn-2017-03-03-09-53-30-0