វីដេអូក្លីបឆ្កែ​ពីងពាង​សម្លាប់​មនុស្ស​ផ្អើល​ប្រទេស​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 September, 2014 ក+ ក-

ពីងពាង​ជាស​ត្វ​ដែល​ប្រទះឃើញ​រស់នៅ​ស្ទើរ​គ្រប់កន្លែង ហើយ​ជាធម្មតា​មនុស្ស​មួយចំនួន​បាន​ខ្លាច​សត្វ​ពីងពាង​ដោយសារ​ការ​បន្លាច​ថា​វា​ជាស​ត្វ​អ​សិរ​ពិស ប៉ុន្តែ​នៅ​ប្រទេស​ចិន​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយសារ​សត្វ​ឆ្កែ​ពីងពាង​សម្លាប់​មនុស្ស​។​

​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​ថ្មី​មួយ​បាន​បង្ហោះ​ឡើង និង​ទទួលបាន​អ្នក​ចុច ចូល​មើល​ជាង ៣ លាន​នាក់ ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។ ក្រឡេក​មក​មើល​វីដេអូ​នោះ​ប្រិ​យ​មិ​ត្ដ​ប្រាកដជា ស្រឡាំងកាំង​ដោយសារតែ​បានឃើញ​សត្វ​មួយ​ក្បាលមាន​ក្បាល​ជា​ឆ្កែ តែ​ដៃ​និង​ជើង ៨ ជា​សត្វ​ពីងពាងដែល​កំពុងដេញ តាម​សម្លាប់​អ្នកដំណើរ​តាមផ្លូវ​នៅពេល​យប់​។​
​ការពិត​ក្រោយពេល​ទស្សនា​វីដេអូ​ក្លី​ប​រួចមក​ទើប​គេ​ដឹងថា នេះ​គ្រាន់តែ​សត្វ​ឆ្កែ​មួយ​ក្បាល​ដែល​គេ​ស្លៀកពាក់​ឲ្យ​វា​ជាស​ត្វ​ពីងពាង​ដើម្បី​ដើរ​បន្លាច​គេ​តែប៉ុណ្ណោះ​។ សម្រាប់​វីដេអូ​នេះ​ផ្ទាល់កំពុងតែ​ទទួល​ការ​ពេញនិយម​ទូទាំង​ពិភពលោក​៕