ដល់ក! ខឹង​នាង​មិនអោយ​ប្តី​ផឹកស៊ី​ជាមួយ​ស្ទុះ​ទៅ​វ៉ៃ​សន្លប់​ឈឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​បាន​ចាប់​បោចសក់​ស្ត្រី​ម្នាក់​វៃ​ទាត់​បោក​ទៅនឹង​ដី​បណ្តាលអោយ​សន្លប់​ស្ដូកស្តឹង​ខណៈដែល​ស្ត្រី​រងគ្រោះ​មក​ហៅ​ប្តី​មិន​អោយនៅ​ផឹកស៊ី​ជាមួយ​ក្រោយមក​ត្រូវបាន​ជាប់​ខ្នោះ​ប៉េអឹម​។​
ហេតុការណ៍​ហិង្សា​ដោយ​ចេតនា​ទៅលើ​ស្ត្រី​រងគ្រោះ​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង​១៧ និង​០០​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៧​នៅ​កន្លែង​ផឹកស៊ី​ចំណុច​ក្បែ​ច្រក​អូរ​រំដួល ស្ថិតក្នុង​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​
​បង្កដោយ​ជនសង្ស័យ​ឈ្មោះ​ណាំ ប៊ុន​ឈឿន ហៅ​ជឿន ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​មុខរបរ​រត់​កង់​បី មាន​ទីលំនៅ ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​បានធ្វើ​សកម្មភាព​ទៅលើ​ឈ្មោះ ជួន វ​ណ្ណះ ភេទ ស្រី​អាយុ​៣១​ឆ្នាំ​មុខរបរ​ជា​កម្មករ​រស់​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដោយ​ចាប់​បោចសក់​វ៉ៃ​ទាត់​បោក​ទៅនឹង​ដី​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​នៅនឹងកន្លែង​តែម្តង​។​
ប្រភពពី​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ប្តី​ជនរងគ្រោះ​បាន​នៅ​ផឹកស៊ី​ជាមួយ​ឈ្មោះ​ណាំ ប៊ុន​ឈឿន​ហៅ​ជឿន​ដែលជា​ជនសង្ស័យ​ខាងលើ ក្រោយមក ស្ត្រី​រងគ្រោះ​បានមក​ហៅ​ប្តី​អោយទៅ​ផ្ទះ​ដោយ​មិនអោយ​នៅ​ផឹកស៊ី​ជាមួយ​ភ្លាមនោះ​ជនសង្ស័យ​ក៍មាន​ចឹ​ត្ត​ខឹង​ហើយ​ស្ទុះ​ទៅ​ចាប់​បោចសក់ វៃ ទាត់ និង​បោក ជនរងគ្រោះ​ទៅ​និង​ដី​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​តែម្តង​។​
ក្រោយពី​កើតហេតុ​ភ្លាមៗ​កម្លាំង​ជំនាញ​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​បាន​ចុះទៅ​ដល់​ធ្វើការ​សាកសួរ​និង​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១៨ និង​០០​នាទី​រសៀល​ថ្ងៃ​ដដែល​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​បញ្ជូនមក​អង្គភាព​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាកា​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​៕

17200187_1843635855874976_872703011_o17199092_1843635849208310_255007890_n