អាជ្ញាកណ្ដាល​កាត់ក្ដី​ការប្រកួត Barca ឈ្នះ PSG រង​ការពិន័យ​ពី UEFA
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2017

​បាល់ទាត់​៖​យោងតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ Marca បាន​ឲ្យ​ដឹងថា UEFA បានសម្រេច​ដកសិទ្ធិ​អាជ្ញាកណ្ដាល​សញ្ជាតិ​អាល្លឺម៉ង់ Deniz Aytekin ដែល​កាត់ក្តី​ប្រកួត Barcelona ឈ្នះ Paris Saint-Germain ៦-១ មិន​ឲ្យ​កាត់ក្ដី​នៅ​ប្រកួត UEFA Champions League រដូវ​កាល​នេះ​ទៀត​នោះទេ ។​
​អាជ្ញាកណ្ដាល​វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​នោះ គ្រា​ដែល​លោក​បានផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ Barcelona ពេល Luis Suarez ដួល​នោះ​គឺ គ្រាន់តែ​ជាការ​ប៉ះ​តិចតួច​បំផុត មិន​សម​នឹង​ឲ្យ​បាល់​១១​ម៉ែត្រ​នោះទេ​។ ក្រៅពីនោះ​នៅមាន​ចំណុច​ផ្សេងៗ​ទៀត ដែល UEFA គិតថា​មិន​គប្បី​។​
​ជាមួយគ្នានេះ​អាជ្ញាកណ្ដាល​រូបនេះ​អាច​នឹង​ប្រឈម​នឹង​ការពិន័យ​មិន​ឲ្យ​កាត់ក្ដី​ប្រកួត​ធំៗ​នៅ​កម្រិត​កំពូល​ជា​រៀងរហូត​ផងដែរ​៕

agencia-efe_multimedia_3202399.multimedia.photos.12677097.file_large