​វ៉ៃខ្នោះជនល្មោភកាម ល្បួង​នារី​គ​ថ្លង់​ទៅ​រំលោភ​ក្នុង​បន្ទប់ទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2017 ក+ ក-

ខេត្តកណ្តាល​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បន្ទាប់ពី​ល្បួង​នារី​គ​ថ្លង់ និង​មាន​ជំងឺសរសៃប្រសាទ​ម្នាក់​ទៅ​រំលោភ​សេពសន្ថវៈ​នៅក្នុង​បន្ទប់ទឹក​រហូត​បានសម្រេច ដែល​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ពុក​ឫស្សី​លើ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។​
​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​ជ្រា បូ​ផាន់ ហៅ សុខ​ម៉ាញ ជិះ​ម៉ូតូ​ពី​ទិស​ខាងត្បូង​និង​បាន​ជួប​ជាមួយ​ជនរងគ្រោះ​ហើយ​ក៏បាន​លើកដៃ​ធ្វើជា​សញ្ញា ” ស្រលាញ់ ” ដាក់​ជនរងគ្រោះ ហើយ​នាង​ក៏បាន​ងក់ក្បាល ហើយ​ជនសង្ស័យ​បាន​នាំ​នាង​ចូលក្នុង​បន្ទប់ទឹក និង​ចាប់​សម្រាត​ខោ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​បានសម្រេច​តែម្តង​។ ចំណែក​ឪពុកម្តាយ​ជនរងគ្រោះ ដោយ​បាត់​កូន​យូរពេក​ក៏​តាមរក​កូន​ឃើញ​នៅក្នុង​បន្ទប់ទឹក​ស្របពេល​ដែល​ជនសង្ស័យ​ដើរចេញ​ពី​បន្ទប់ទឹក​ផងដែរ​។​
​ក្រោយពេល​កើតហេតុ​ឪពុក​របស់​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ពុក​ឬ​ស្សី ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សួរចម្លើយ ជនសង្ស័យ​បាន​សារភាពថា​ខ្លូន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​លើ​ជនរងគ្រោះ​ពិតមែន​។
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ឃាត់ខ្លួន​ជនរងគ្រោះ​ដើម្បី​កសាង​សំណុំរឿង និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

17190497_1844010542539769_3516466616828129830_n17155221_1844010585873098_360335543961177691_n