ឃាត់​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ករណី​រក្សាទុក និង​ជួញដូរ​ថ្នាំញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក បានធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​កាន់កាប់​រក្សាទុក​ឬ​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច ភូមិ​បេង​ស្អាត ឃុំ ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។
លោក សុង សុភ័ក្ត្រ អធិការ នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​អោយដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សាទុក​ឬ​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១ និង​០០​នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៧ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័័យ​ម្នាក់ ឈ្មោះ គន់ ធា ហៅ រ័ត្ន សុ​ភី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក​។​
ដកហូត​វត្ថុតាង​រួមមាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(​យ៉ាម៉ា​WY) ចំនួន​៥១ គ្រាប់ ។ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន ១៩​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​
​លោក​វរសេនីយ៍ត្រី សារ៉េត ពិ​សេដ្ឋ អធិការ​ង​ទទួល បន្ទុក ផ្នែក​យុត្តិធម៌​បាន​បញ្ជាក់ថា ក្នុងករណី​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នេះ​លោក​នៅតែ​បន្តធ្វើ​រហូត​ទាល់តែ​អស់​មិនអោយ​សេសសល់​នោះទេ​ហើយ​លោក​និង ដាក់​កម្លាំង​បន្ថែមទៀត​ដើម្បី​ស៊ើប​និង​រុករក​នៅមុខ​សញា្ញ​សេ​ពឬ​ជួញដូរ​គឿង​ញៀន​បន្ត​។ ជា​ចុងក្រោយ​លោក​សុំ​ផ្ដាំ​និង​បញ្ជាក់បន្ថែម​ទៅដល់​អ្នក​ដែល​ធ្លា​ប់លក់​ចែកចាយ​ពីមុនៗ​មក​ដែរ​ដែល​សមត្ថកិច្ច​មិនបាន​ដឹង​នោះ​អាច​ឈប់​បាន​ក៏​ឈប់​ទៅ​វា​មិនទាន់​ហួសពេល​នោះទេ​។​
បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

17238525_1844500342455194_61336356_n17204369_1844500362455192_453557616_n17274446_1844500339121861_722016489_n