ពលរដ្ឋ​ការរិះគន់​លោក សេង សាញ់ យក​បរិវេន​សាលាសង្កាត់​អោយ​អាជីវករ​លក់ដូរ និង​ផ្ញើ​កង់​ម៉ូតូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្ទឹងមានជ័យ បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក​សេង សាញ់ ដែលជា​ចៅសង្កាត់​ខាងលើ ដែល​បាន​យក​ទីតាំង​សាលាសង្កាត់ បង្កើត​ឲ្យ​មាន​តូប​លក់ដូរ និង​កន្លែងផ្ញើកង់​និង​ម៉ូតូ ដើម្បី​ជំណេ​ញ​យក​ផលប្រយោជន៍​ពី​អាជីវករ​ទាំងនោះ​លុយ​ក្នុង​១​ខែៗ​រាប់លាន​រៀល​យ៉ាង សប្បាយចិត្ត​រីកថ្លើម​ប៉ុន​ចង្អេរ រីកមុខ​ដូច​គ្រាប់​ជី ដោយ​ភ្លេច​គិតថា ធ្វើបែបនេះ​វា​ខុស​និង​ក្រម​វិន័យ របស់​មន្ត្រីរាជការ និង​អាច​និយាយបានថា កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​នោះឡើយ​។​
​ប្រជាពលរដ្ឋ​បាន​បន្ត​រិះគន់​ខ្លាំងៗ​ថែម​ទៀតថា ពីមុន​បើ​ចង់ទៅ​សាលាសង្កាត់​ស្ទឹងមានជ័យ ដើម្បី​ស៊ី​ញ៉េ​រ​ឯកសារ​ផ្សេងៗ​នោះ គឺ​រកឃើញ​ភ្លាម​មិន​ពិបាក​នោះទេ ព្រោះ​គ្មាន​ការលក់ដូរ​ដូចជា​ពេលនេះ​ទេ ដោយឡែក​ពេល នេះ​បើ​ចង់រក​ពិតជា​ពិបាក​ហើយ ព្រោះ​លោក​ចៅសង្កាត់​បានធ្វើការ​អភិវឌ្ឍ​ន៏​យ៉ាង​ពេញទំហឹង បាន​កែប្រែ​មុខ មាត់​ថ្មី ដោយបាន​បង្កើត​ឲ្យ​មាន​តូប​លក់ដូរ​ជាច្រើន មាន​ទាំង​តូប​កាហ្វេ តូប​លក់​បាយ លក់​គុយទាវ​ជាដើម​។ ជាងនេះទៀត​មាន​ទាំង​កន្លែងផ្ញើកង់​ម៉ូតូ​ថែមទៀត ហើយ​ឮថា​ម្ចាស់​តូប​ទាំងនោះ បានអោយ​ផល់​ប្រយោជន៍​ប្រចាំខែ​ជូន លោក​ចៅសង្កាត់​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ ហើយ​ប្រជាពលរដ្ឋ ដែល​ចង់ទៅ​ស៊ី​ញ៉េ​រ​ឯកសារ​ផ្សេងៗ​នោះ​ទាល់តែ ឆ្លងកាត់​តូប​លក់ដូរ​ទាំងនោះ​សិន ទើប​រក​សាលាសង្កាត់​ឃើញ បើ​មិន​ដូច្នេះ​ទេ​ច្បាស់​ជា​វង្វេង​រក​មិនឃើញ​ឡើយ​។​
​ប្រជាពលរដ្ឋ​ដដែល​បាន​បន្តថា លោក​ចៅសង្កាត់ ពិតជា​ខំប្រឹង​យកចិត្តទុកដាក់​ពី​ប្រជាពលរដ្ឋ​ខ្លាំងណាស់ ទំនង​គាត់​ធ្វើជា​ចៅសង្កាត់​នៅ​ទីនោះ​យូរ​ឆ្នាំ​ពេក ទើប​បង្កើត​ឲ្យ​មាន​តូប​លក់ដូរ​នៅក្នុង​សាលាសង្កាត់​ច្រើន​បែបនេះ លោក​បាន​បំរើ​ប្រពល​រដ្ឋ​គ្រប់កន្លែង​តែម្ដង គឺ​បំរើ​តាម​ដងផ្លូវ​សាធារណៈ មិន​គ្រប់គ្រាន់ នៅក្នុង​ទីធ្លារ​សាលាសង្កាត់​ថែមទៀត​ទៀត​។ ដូច្នេះ​សូម​ថ្នាក់លើ​មាន សាលាខណ្ឌ​មានជ័យ និង​សាលា​រាជធានី​ភ្នំពេញ មេត្តាជួយ​ពិនិត្យមើល​ការលំបាក​លំបិន របស់លោក​ចៅសង្កាត់​រូបនោះ​ផង ហើយ​ទើប​ចង់​បង្កើត​តូប​លក់ដូរ​បន្ថែមទៀត ដោយ​មិន​ខ្លាច​ប៉ះពាល់​អារម្មណ៍​សាធារណជន ហើយ​ចង់​រុះរើ​ចេញ​វិញ ក៏​ស្រេច​តែ​ថ្នាក់លើ​ទៅ​ចុះ​។​
​ទាក់ទិន​ទៅ​និង​ការរិះគន់​ខាង លើ​នោះ​មិនអាច​សុំ​ការឆ្លើយបំភ្លឺ ពី​លោក ចៅសង្កាត់​បានឡើយ ដោយ​នៅពេល​សុំ​ជួប​លោក​ផ្ទាល់​ដើម្បី​សុំ​ការបំភ្លឺ ត្រូវ​មន្ត្រីក្រោមឱវាទ​លោក​ប្រាប់ថា​មេ​ជាប់រវល់​៕

17270603_1845366812368547_2081728108_n17237150_1845366809035214_172795097_o 17238895_1845366779035217_23808444_n17274507_1845366775701884_76351021_n 17274697_1845366792368549_867564581_n