ស្ត្រី​ម្នាក់​កាប់​បុរស​ម្នាក់​៤​ពូថៅ​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 March, 2017 ក+ ក-

​ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​ស្ត្រី​ម្នាក់​កាប់​៤​ពូថៅ​បណ្ដាលអោយ​រងរបួស​ធ្ងន់​សំរាក​នៅ​មន្ទីរពេទ្យ ចំណែក​ស្ត្រី​ដៃដល់​ជាប់ទ្រុង​របស់​សមត្ថកិច្ច ដែល​ហេតុ​ការ​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​១២ ខែ​មិនា​ឆ្នាំ​២០១៧ តាមផ្លូវ​បេតុង ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។​
ស្ត្រី​បង្ក​មានឈ្មោះ លី គឹម​សឿ ន អាយុ​៤០​ឆ្នាំ​មុខរបរ​លក់ដូ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ ចំណែក​បុរស​រងរបួស​មានឈ្មោះ ព្រំ យិន អាយុ​២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​សង្ហា​ស្នាក់នៅ​កើតហេតុ​ខាងលើ​។​
បើតាម​ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​កាត់មុខ​ផ្ទះ​របស់​ស្ត្រី​ជនដៃដល់ ពេលនោះ​ស្ត្រី​ជា​ជនដៃដល់​បាន​ស្រែកថា​ហែង​ជិះ​ម៉ូតូ​លឿន​មេះ​ហា គ្រាន់តែ​ស្រែ​ថា ប៉ុណ្ណឹង​សោះ ធ្វើអោយ​បងស្រី​របស់​បុរសរងគ្រោះ​មក​ស្រែ​ជេ​គាត់​នៅមុខ​ផ្ទះ​រួមទាំង​បុរសរងគ្រោះ​ផងដែរ រួចមក​ក៏បាន​ផ្តា​យ​ផ្ត​ប់​ជាមួយនឹង​ប្ដី​របស់​ស្ត្រី​ជនដៃដល់ ពេល​ឃើញ​ប្ដី​គាត់​បាន​ប្រតាយប្រតប់​ជាមួយ​បុរសរងគ្រោះ​នឹង​បងស្រី​គាត់​បាន​ទាញ​ពូថៅ​មក​កាប់​ការពា​ខ្លួន ហើយ​ត្រូវ​បុរស​ជា​ជនរងគ្រោះ​ចំនួន​៤​ពូថៅ​បណ្ដាលអោយ​រងរបួស​ធ្ងន់ ភ្លាមៗ​នោះដែ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះ​នៅ​មុន្ទី​ពេទ្យ​បង្អែក​ដង្កោ និង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ជើងឯក ពេលដែល​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម​សម្ថ​ត​កិច្ច​ប៉ុស្តិ៍​ជើងឯក​បាន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​បង្ក​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​ជើង​។​
​បច្ចុប្បន្ន​ស្ត្រី​ជា​ជនដៃដល់​ត្រូវ​សម្ថ​ត​កិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់៕

17268922_1845440009027894_1906508503_o17321508_1845440025694559_1079820813_n 17321702_1845440005694561_1144257825_n