មុខសញ្ញា​គាស់​ផ្ទះ​២​នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ឫស្សីកែវ​ឃាត់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ដែលជា​មុខសញ្ញា​គាស់​ផ្ទះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ ធ្វើការ​ល្បាត​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ ដែល​ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​៥ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​២​នាក់​នោះ ទី​១/​ឈ្មោះ ងិន សេ​រិ​វុ​ធ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ឈ្មោះ ឈិន សុភា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ល​វ​រថភ្លើង ក្រុម​១០
​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​។​
​ប្រភព​ដ​ដែរ​បន្តថា នៅ​យប់​ថ្ងៃទី​១៤ ខែមីនា កម្លាំង​សមត្ថកិច្ច​យើង សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់ ល្បាត​ក្នុង​មូលដ្ឋាន ខណៈពេល​ល្បាត មកដល់​ចំណុចកើតហេតុ​ខាង​លើក៍ ប្រទះឃើញ​ជនសង្ស័យ​ទាំង ២​នាក់ ដោយមាន​ការសង្ស័យ ក៏​ឃាត់ខ្លួន និង​ឆែកឆេរ​រកឃើញ​ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​ឆ្កឹះ​សោ​ផ្ទះ និង​ដែក​សំប៉ែត​កែច្នៃ​សម្រាប់​កាច់​សោ​រក​ម៉ូតូ​មួយចំនួន​រួច​នាំខ្លួន​មកកាន់​ប៉ុស្តិ៍នគរបាល​ឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

IMG-20170314-WA0033IMG-20170314-WA0034IMG-20170314-WA0032