ផ្ទះ​ប្រជាពលរដ្ឋ​ជាង​២០​ខ្នង​រលំ និង​ប៉ើង​ដំបូល​ដោយសារ​ខ្យល់​កន្ត្រាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ចំនួន​៧​ខ្នង និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ចំនួន​២០​ខ្នង បាន​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​ភ្លៀង​កក់ខែ លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៧ ដោយ​ផ្ទះ​ខ្លះ​បាន​ប៉ើង​ដំបូល និង​ខ្លះទៀត​បាន​រលំ​។​
​ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ភ្លៀង​កក់ខែ​ធ្លាក់ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្តាល ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់ បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ៧​ខ្នង នៅក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ដោយឡែក ផ្ទះ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិរ​ការ​បុស្ស ឃុំ​កំរៀង និង​ភូមិ​ផ្លូវ​ប្រាំមួយ ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង នៅ​ថ្ងៃ​ដូចគ្នានេះ មាន​ករណី​គ្រោះធម្មជាតិ បង្កឡើង​ដោយ ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​រលំ​ផ្ទះ​ចំនួន ២០​ខ្នង​ផងដែរ​៕

that-0208that-0207