ស្រវឹងស្រា​ដើរ​មិន​ប្រយ័ត្ន​ធ្លាក់​ពីលើ​ស្ពាន​បាក់ក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោកជាំ​ដើរ​មិន​ប្រយ័ត្ន​បាន​ធ្លាក់​ពីលើ​ស្ពាន​បាក់ក​ស្លាប់​នៅវេលា​ម៉ោង ០០​និង​៤៥​នាទី ថ្ងៃទី​១៤ ខែមីនា ឆ្នាំ ២០១៧ ត្រង់ចំណុច​ក្រុមទី​១៤ ភូមិ កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង​។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ជនរងគ្រោះ​មាន ឈ្មោះ ឌឿ​ន ចាន់​ណន ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ រស់នៅក្នុង​ក្រុមទី​១៣ ភូមិ​កៀន​កែស​១ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឣោ​យ​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17273827_1845815865656975_1178860047_o