នារី​ម្នាក់​ចាញ់បោក​ក្រុម​ទំលាក់យោង​ទាំង​ព្រឹក អស់ទ្រព្យ​សម្បត្តិ​អស់​គ្រឿង​អង្កា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​នារី​ម្នាក់​រងគ្រោះ​ម្នាក់​ត្រូវ​ក្រុម​ទំលាក់យោង​បោក​យក​ទ្រព្យសម្បត្តិ​ខ្សែករ​ប្លា​ទីន​១​ជីក​ន្លះ កងដៃ​២​ជី​ជាង លុយ​១​ម៉ី​ន​រៀល ទូរស័ព្ទ​១​គ្រឿង អស់រលីង​ពី​ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​នៅ​ម្តុំ​សួន​កុមារ​ពោធិ៍ចិនតុង ភូមិ​តាម​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នារី​រងគ្រោះ​មានឈ្មោះ ទឹម កញ្ញា អ​យុ​២០​ឆ្នាំ មុខរបរ​ជួយ​លក់​អី​វ៉ាន់​ថ្នាំពេទ្យ​មីង ស្នាក់នៅ​ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ស្រុកកំណើត នៅ​ភូមិ​កា​កុន ឃុំ​ចំ​បុក ស្រុក​ក្រចេះ ខេត្តក្រចេះ​។​
​តាម​ការរៀបរាប់​ពី​នារី​រងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ​នាង​បាន​ទៅ​អង្គុយលេង​លើ​បង់​កោ​អី​ក្នុង​សួន​កុមារ​នោះ​ស្រាប់​តែមាន​បុរស​ម្នាក់​ជ្រុស​កាបូប​លុយ​ពណ៍​ខ្មៅ​មួយ​ហើយ​នារី​រងគ្រោះ​បាន​ស្រែកហៅ​អោយ​បុរស​នោះ​ឈប់ ហើយ​នារី​រងគ្រោះ​រើស​កាបូប តែ​បុរស​នោះបាន​ប្រ​កែ​ថា​កាបូប​នោះ​មិនមែនជា​របស់ខ្លួន​ទេ ភ្លាមនោះ​ក៏​ស្រាប់តែ​លេចមុខ ស្ត្រី​ម្នាក់ទៀត​ដើរមក​ជិត​ហើយ​ទះ​ស្មា​នារី​រងគ្រោះ​៣​ដៃ​ធ្វើអោយ​នារី​រងគ្រោះ​បាត់បង់​ស្មារតី ហើយ​យក​ស្បោង​មួយកញ្ចប់​អោយទៅ​នារី​រងគ្រោះ ដោយ​អោយ​នារី​រងគ្រោះ​ដោះ​ខ្សែ​.​ក និង​កងដៃ​ទាំងអស់​អោយទៅ​ស្ត្រី​នោះ ចំណែក​បុរស​នោះបាន​ដឹក​នារី​រងគ្រោះ​ទៅ​ទំលាក់ចោល​នៅ​ផ្សា​របឹង​ឈូក​ក្បែរ​កន្លែងកើតហេតុ​នោះ​។ នៅពេលដែល​នារី​រងគ្រោះ​គ្រប់គ្រង​អា​ម្មរណ៍​ខ្លួនឯងបាន​ហើយក៏​ជិះ​ម៉ូតូឌុប​មក​ប៉ុស្តិ៍នគរបាល​កា​កាប​ដើម្បី​ដាក់ពាក្យ​បណ្តឹង​។​
​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​តាម​ចាប់​ក្រុម​ទាំងនោះ​ដើម្បី​យកមក​ផ្តោ​ន្ទា​ទោស​តាមច្បាប់ ព្រោះ​កន្លងមក​មាន​ញឹក​ញឹ​ប់​ណាស់​ក្នុងករណីនេះ​៕

17342195_1845816025656959_1624757312_o17341989_1845816032323625_596047928_o17273174_1845816042323624_20241257_o