ឃាត់​យុវជន​ម្នាក់​ដែល​តែងតែ​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាសក្មេង​តាម​ភូមិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​នគរបាល​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស​តាម​ភូមិ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។​
​យោងតាម​របាយការណ៍ លោកនាយ​បង្ការ​បង្ក្រាប ឈឿង គឹម​សុង ឲ្យ​ដឹងថា ថ្ងៃទី​១៥​មិនា​ឆ្នាំ​២០១៧ ម៉ោង​១៥​និង​០០​នាទី នៅ​ចំណុច​សាលា​USA ភូមិ​បែក​ចាន​ថ្មី​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​និង​ខេត្តបាត់ដំបង កងកម្លាំង​ផ្នែក​បង្ការ​បង្ក្រាប បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វណ្ណៈ គឹម ស្រស់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​១០​ម៉ឺន សង្កាត់​ទួល​តា​ឯក ក្រុង​និង​ខេត្តបាត់ដំបង មុខរបរ ជា​សន្តិសុខ​សាលា​USA ។​
​កន្លងមក នៅ​ភូមិ​តា​ព្រូ​ច សង្កាត់​ក្តុ​ុ​លតា​ហែ​ន ក្រុង​និង​ខេត្តបាត់ដំបង ម្តុំ​ព្រះ​នរាយ​ដៃ​ប្រាំបី និង​នៅ​ចំណុច​ផ្សារ​ប៉ូ​ប៉ុយ ជនសង្ស័យ​ម្នាក់នេះ​តែងតែ​ជីះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១១ ធ្វើ​សកម្មភាព​លួងលោម​ក្មេងៗ​ប្រុស​ស្រី​ដើម្បី បៀតបៀន​កេរ្តិ៍ខ្មាស ដោយ​ការ​លួងលោម​អង្អែល​លេង​ប្រដាប់ភេទ បន្ទាប់មក​ក៏​ប្រគល់​ប្រាក់​១០០០​រៀល​ទៅ​ក្មេងៗ​នោះ រឿងនេះ​ប្រជាពលរដ្ឋ​ជាច្រើន​បានឃើញ និង​សង្ស័យថា​ពួកឧក្រិដ្ឋជន​ចាប់​ក្មេង លួងលោម​ចាប់​ក្មេង​ទៅ​លក់​ទៀតផង​។​
បើតាម​ចំលើយ ជនសង្ស័យ ថា​ខ្លួន​ជីះ​ម៉ូតូ​របស់ខ្លួន ស្លៀកពាក់​បែប​និស្សិត​ចូល​តាម​ភូមិ កន្លែង​នានា ឃើញ​ក្មេងប្រុស​ស្រី ក៏ដោយ បាន​ហៅ​ក្មេង​នោះមក​និយាយ​លេង​បន្ទាប់មក​ក៏ ប្រើ​ដៃ​បៀតបៀន​កេរ្តិ៍ខ្មាស​ក្មេង​នោះ​ទៅតាម​អារម្មណ៍​របស់ខ្លួន​។​
​ករណី​បៀតបៀន​កេរ្តិ៍ខ្មាស ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់វិធានការ​៕

17321354_1846131235625438_1525071647_n17352697_1846131225625439_1774697152_n