លោក តែម រដ្ឋា បង្ហូរទឹក​ស្អុយ​អាចម៍​ទារ​ចូល​ប្រឡាយ​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ម្ចាស់​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ តែម រដ្ឋា កំពុង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​កំពុង​បង្ហូរទឹក​កាកសំណល់​អាចម៍​ទារ​ស្អុយ ទៅក្នុង​ប្រឡាយទឹក​បង្ករ​ផលប៉ះពាល់​និង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​ជាង​៣​ខែ​មក​ហើយដោយ​មិនមាន​ការ​អើពើ​ពី​សំណាក់​អាជ្ញាធរ​ណា​ឡើយ បើទោះបី​មានការ​ផ្តិតមេដៃ​ប្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​ក៏ដោយ ។
ប្រជាពលរដ្ឋ​២៧​គ្រួសារ​តំណាងអោយ ភូមិ​គោ​ខ្ពស់ និង​ភូមិ​ប្រគាប ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ ស្រុក​ថ្មគោល បាន​លើកឡើងថា បច្ចុប្បន្ននេះ ទឹក​កាកសំណល់​អាចម៍​ទារ​ផ្សេងៗ​ដែល​បង្ហូរ​ចេញពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​មក​ក្នុង​ប្រឡាយ វា​មាន​ក្លិនស្អុយ​ដែល​មិនអាច​បង្ហូរ​យក​ទឹក​មកប្រើប្រាស់​បានជា​ពិសេស​ទៅទៀត​បាននិងកំពុង​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។
​ជាក់ស្តែង អ្នកស្រី ភូ សង អាយុ​៥១​ឆ្នាំ តំណាងអោយ​ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ក្នុងការ​បង្ហូរទឹក​កាកសំណល់​អាចម៍​ទារ​ស្អុយ​ពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​ចូលក្នុង​ប្រឡាយ​ខាងលើនេះ បាន​លើកឡើងថា ប្រឡាយ​១​ខ្សែ​នេះ​មាន​សា​រះ​សំខាន់​ណាស់​ដែល​កន្លងមក​គឺអាច​នាំ​ទឹក​ចេញពី​ស្ទឹង​ប​វេ​ល​មក​ចែកចាយ​បន្ត​អោយ​ពលរដ្ឋ​ប្រើប្រាស់​បានជា​ច្រើន​ភូមិ តែ​រយៈពេល​ជិត​៤​ខែ​មកនេះ​មិនអាច​ប្រើប្រាស់​បាន​ដោយសា​ម្ចាស់​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​បាន​បង្ហូរ​ទឹកស្អុយ អាចម៍​ទារ​ចូល បើទោះជា​ពួកគាត់​បាន​ប្រាប់​និង​ផ្តិតមេដៃ​ប្តឹងទៅ​លោក​មេឃុំ​ចំនួន​២​ដង​ហើយ​ក្តី​ក៏​មិនឃើញ​មាន​អាជ្ញាធ​រណារ​ម្នាក់​ចុះមក​អើពើ ឬ​ដោះស្រាយ​ជូន​ពួកគាត់​ឡើយ ប​ណ្តោ​អោយ​បុគ្គល​មួយ​នេះ​ធ្វើ​បង្ករ​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត​។​
​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ បាន​ប្រាប់​សារព័ត៌មាន​យើង​ថា​៖​បញ្ហា​ការបង្ហូរ​ទឹកស្អុយ​អាចម៍​ទារ​ពី​ក្នុង​ដេប៉ូ​ចែកចាយ​ចំណី​សត្វ​និង​ចិញ្ចឹម​ទារ​(​តែម រដ្ឋា​)​ចូលក្នុង​ប្រឡាយ​លោក​ទទួលស្គាល់ថា​មាន​ពិតប្រាកដ​មែន ប៉ុន្តែ​លោក​បាន​ចុះទៅ​នែ​នាំ​ពីរដង​ហើយ​តែ​គេ​មិន​ស្តាប់ មិន​ថា​គេ​អាង​ស្អី ៕

17273988_1846163165622245_1536873823_o17310654_1846163195622242_1594901983_o 17311494_1846163182288910_1262592871_o 17311538_1846163192288909_1968433530_o 17352725_1846163178955577_1347591918_n 17357183_1846163175622244_2013420795_o