រដ្ឋ​ត្រៀម​ចាយ​៣០០០​លាន​រៀល​ធ្វើបុណ្យ​សពសម្តេច​វិបុល​បញ្ញា សុខ អាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017 ក+ ក-

​ភ្នំពេញ​៖​សម្តេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បានទទួល​មរណភាព​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧ នេះ នៅវេលា​ម៉ោង ១៨ និង​៣២​នាទី ឯ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង​​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ ​រាជរដ្ឋាភិបាល​បាន​បុរេប្រទាន​ថវិការ​ចំនួន​បី​ពាន់​លាន​រៀល​(៣​ប៊ី​លាន​)​សម្រាប់​ការរៀបចំ​ពី​ធី​បុណ្យសព​សម្តេច​វិបុល​ប​ញ្ញ​សុខ​អាន​។​
​ជីវប្រវត្តិ​សង្ខេប​ខ្លះ​របស់ សម្ដេច​វិបុល​បញ្ញា សុខ​អាន​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​ទីស្ដីការគណៈរដ្ឋមន្ត្រី​៖
​សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​
​សម្ដេច កើត​នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​១៩៥០ សម្ដេច​កើត​នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្ដ​តាកែវ​។​
​សម្ដេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោកជំទាវ អាយ អា​ន្នី សុខ អាន មានកូន​ស្រី​មួយ​នាក់ និង​កូនប្រុស​បួន​នាក់​។​
​ទី​១.​សុខ សុ​ម៉ា​(​ស្រី​)២.​សុខ ពុ​ទ្ធី​វុ​ធ (​ប្រុស​)៣. សុខ សូ​កាន (​ប្រុស​)៤. សុខ សូកេន (​ប្រុស​)៥.​សុខ សង្វា​(​ប្រុស​)
​បទពិសោធន៍​និង​ការងារ​របស់​ស​ម្ដេ​វិបុល​បញ្ញា​សុខ​អាន​៖
២០០៤-​បច្ចុប្បន្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩៣-​បច្ចុប្បន្ន សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ដ​តាកែវ​
១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​
១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់ តំណាង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ខុទ្ទកាល័យ​កណ្ដាល​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស គណៈបក្ស​ប្រជាជន អនុរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​
១៩៨៨ អនុរដ្ឋមន្ដ្រី​ក្រសួងការបរទេស​
១៩៨៥ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា​
១៩៨៣ អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​សន្ដិភាព​ជាតិ​កម្ពុជា​
១៩៨១ អគ្គលេខាធិការ នៃ​ក្រសួងការបរទេស ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់​របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស​។​
​សព្វថ្ងៃ សម្ដេច​ស្នាក់​នៅផ្ទះ​លេខ ៧០ ផ្លូវ ២១៤ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

sok-an-die2-500x305sok-an-die-1-365x500sok-an-die-money-339x500sok-an-die3-344x500sok-an-die4-341x500