សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2017 ក+ ក-

ដោយ៖ប៉ែន សុផល

​ខេត្តបាត់ដំបង​៖​ករណី​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​និង​បង្ករ​អោយ​របួស​មនុស្ស​៤​នាក់​ទៀត​កាលពីដើម​ខែមីនា​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​
​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​ទទួល​ផែន​នគរបាល​យុត្តិធម៌​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា ជនសង្ស័យ​ដែល​រត់គេចខ្លួន​មួយ​រយះ​បន្ទាប់ពី​បានធ្វើ​សកម្ម​ប៉ង​រំលោភ​ឈានដល់​សម្លាប់​ទារិកា​ម្នាក់​និង​បង្ករ​អោយ​មនុស្ស​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ពេលនេះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ក្រោម​ការស៊ើបអង្កេត​ផ្អែក​តាម​ជំនាញ​ប្រកៀក​ប្រកិត​រយះពេល​១៣​តាំងពី​នៅ​ចំនុច​បន្ទាត់​ព្រំដែន​រហូតដល់​ជនសង្ស័យ​មក​សម្ងំ​គេចខ្លួន​ក្នុង​មូលដ្ឋាន​ស្រុង​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​មានឈ្មោះ​ហុង ពិសី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខ រស់នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ជននេះ​ជា​មុខសញ្ញា​ចាស់​ធ្លាប់​សម្លាប់​មនុស្ស​១​ករណី​រួចមកហើយ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​
​គួរ​បញ្ជាក់ថា ជនដៃដល់​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​កន្លងមកនេះ​បាន​ព្យាយាម​ប៉ង​ចាប់រំលោភ​ក្មេងស្រី​មិនបាន​សម្រេច​រហូតដល់​សម្លាប់​ទារិកា​ម្នាក់​ដោយ​វាយ​និង​ដុំឥដ្ឋ​ត្រង់​ក្បាល​និង​បាន​វ៉ៃ​អោយ​របួសធ្ងន់​និង​ស្រាល​មនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀតហើយ​គេចខ្លួន​រហូតមក​៕

17356858_1846370882268140_1312345713_o17342255_1846370872268141_395401184_o17311640_1846370938934801_109516990_o17342356_1846370772268151_927429432_o17310802_1846370768934818_922727525_o