ក្មេងប្រុស​តូចៗ​ចំនួន​៤​នាក់​លង់ទឹក​ស្រះ​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2017 ក+ ក-

​ខេត្ត​កំពង​ធំ​៖​ក្មេងប្រុស​តូចៗ​ចំនួន​៤​នាក់​ដែលមាន​អាយុ​ចាប់ពី​ពី​៤​ឆ្នាំទៅ​៦​ឆ្នាំ​ដើរលេង​ខាងក្រៅ​ផ្ទះ​ស្រាប់តែ ចុះទៅ​ក្នុង​ទឹកស្រះ​បណ្តាល​ឲ្យ លង់​ស្លាប់​ជា​បន្តបន្ទាប់​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​នៅ​ភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដែល​ករណីនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧​។​
​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ចុង​ដូង លោក យឹម សារ៉េត បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទី​១​ឈ្មោះ វ៉ា រ៉េត​អាយុ​៤​ឆ្នាំ ឪពុក​ឈ្មោះ គុជ វ៉ា ម្តាយ​ឈ្មោះ ហៀ​ង ថា ទី​២​ឈ្មោះ មាន ម៉ន អាយុ​៤ ឪពុក​ឈ្មោះ ហ៊ែ​ល ម្តាយ​ឈ្មោះ ម៉ាន់ អាន ទី​៣​ឈ្មោះ ម៉ាន ជៃ អាយុ​៤​ឆ្នាំ ឪពុក​ឈ្មោះ បូរ៉ា ម្តាយ​ឈ្មោះ មាន អន និង​ទី​៤​ឈ្មោះ ហ៊ែ​ល រ៉ាវី អាយុ​៦​ឆ្នាំ ឪពុក​ឈ្មោះ ប៉ិច ជា ម្តាយ​ឈ្មោះ ស៊ូ រៀម ដែល​ជនរងគ្រោះ​ទាំង​៤​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​ប្រភព​បញ្ជាក់ថា មុនពេល​កើតហេតុ​កុមារា​ទាំង​៤​នាក់ បាន​ដើ​លេង​ចេញពីផ្ទះ​តាំងពី​ម៉ោង​៩​ទៅ​ម៉ោង​១០​ព្រឹក​មកម្ល៉េះ ដោយ​បាត់​កូនៗ​យូរពេក ឪពុកម្តាយ​នាំគ្នា​ដើរ​ក​ស្រាប់តែ ប្រទះឃើញ​កុមារា​ទាំង​៤​នាក់​ស្លាប់ ឱប​គ្នា​គួ​ឲ្យ​រន្ធត់​។ ឃើញ​ហេតុការណ៍​នេះ ឪពុកម្តាយ​យំសោក​បោក​ខ្លួន យ៉ាងខ្លាំង​ហើយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕

fn-2017-03-17-10-56-59-0fn-2017-03-17-10-57-00-1