Arsenal ទិញ​ខ្សែ​ការពារ​វ័យ​១៩​ឆ្នាំ​ពី Southampton
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2014 ក+ ក-

កីឡាអន្តរជាតិ៖ សមាជិក​ក្រុម​ជម្រើស​ជាតិ​ U19 ​អង់គ្លេស រូប​នេះ​​លេង​ឱ្យ​ឈុត​ធំ​របស់​ក្រុម​ Southampton បាន​២៥​លើក​តាំង​ពី​ក្រោយ​ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ថ្ងៃ​បើក​ឆាក​ Premier League រដូវ​កាល​២០១៣-១៤​មក ក្រុម​កាំភ្លើង​ធំ​ Arsenal ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​មុខ​​ខ្សែ​ការពារ​វ័យ​១៩​ឆ្នាំ​ Calum Chambers ដែល​ពួក​គេ​ទិញ​​ពី​ក្រុម​ Southampton ​ក្នុង​តម្លៃ​១៦​លាន​ផោន(​២៧​លាន​ដុល្លារ​អាមេរិក)​ ​​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ Chambers ​​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​កាំភ្លើង​ធំ​នៅ​ប្រទេស​ អូទ្រីស​ក្រោយ​ទទួល​ការ​ធ្វើតេស្ត​ពិនិត្យ​សុខភាព​រួចរាល់​តាំង​ពី​ថ្ងៃ​ សុក្រ​សប្ដាហ៍​មុន។

31f6