Wenger ចុះ​កិច្ចសន្យា​​១​ឆ្នាំ​ទៀត​ជាមួយ Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​បាល់ទាត់​៖​យោងតាម​សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា លោក Arsene Wenger បាន​សម្រេចចិត្ត​ចុះហត្ថលេខា​១​ឆ្នាំ​បន្ថែមទៀត​ជាមួយនឹង​ក្រុម​កាំភ្លើង​ធំ Arsenal​។​
​បន្ទាប់ពី​ការបរាជ័យ​ក្នុង​លទ្ធផល ៣-១ កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ក្រុម West Bromwich Albion លោកគ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូបនេះ បាន​បង្ហើប​ថា លោក​បានសម្រេច​ចិត្ត​ពី​អនាគត​របស់គាត់​រួចទៅហើយ​ប៉ុន្តែ​បាន​បដិសេធ​មិន​រៀបរាប់ថា តើ​លោក​នឹង​ចាក​ចេញពី​កីឡដ្ឋាន Emirate Stadium នោះទេ​។​
​ប្រភពព័ត៌មាន​ពី the Sunday Express បាន​អះអាងថា កិច្ចព្រមព្រៀង​រយៈពេល​២​ឆ្នាំ​ត្រូវបាន​ផ្តល់ជូន​ឲ្យ​លោក​នៅ លើ​តុ ប៉ុន្តែ​គ្រូបង្វឹក​វ័យ​៦៧​ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ចុះកិច្ចសន្យា​ដែល​នឹង​រក្សា​គាត់​នៅ​ក្លិប​ត្រឹម​តែមួយ​រដូវ​កាល​ទៀត​ប៉ុណ្ណោះ​។​
​សូមជម្រាបថា Wenger កិច្ចសន្យា​របស់លោក​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal គ្រោង​នឹង​ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ក្រោយពី​លោក​បាន​កាន់តំណែង​នេះ​អស់​រយៈពេល​២១​ឆ្នាំកន្លងមក​នោះ​៕

nintchdbpict0003098088351