កម្មករ​រោងចក្រ ធៀង សុង ច្រើន​នាក់​ដួលសន្លប់​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2017 ក+ ក-

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​នេះ កម្មករ​ជាច្រើន​នាក់ នៅ​រោងចក្រ ធៀង ស៊ុ​ង ខេ​ម​បូ​ឌា បាន​ដួលសន្លប់​ទៀតហើយ ហើយ​មូលហេតុ​នៃ​ការដួលសន្លប់​នោះ​នៅតែ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ដែលមាន​ទីតាំងនៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​កម្មករ​នៅក្នុង​រោងចក្រ​នេះ បានឱ្យដឹងថា ការដួលសន្លប់​នេះ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧​គឺមាន ការដួលសន្លប់​យ៉ាងច្រើន​រហូតដល់ ៧២​នាក់​។ ចំណែក​នៅពេលនេះ​គឺមាន កម្មការិនី ដែល​ដួលសន្លប់​ទៀតហើយ ហើយក៏​បាន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នៅក្បែរនោះ ដើម្បី​ជួយសង្គ្រោះ​។​
​ដោយឡែក​បើតាម​ការអះអាង​របស់​កម្មករ គឺ​ការដួលសន្លប់​នេះ កើតឡើង​ដោយសារតែ​ក្លិន​នៅក្នុង​រោងចក្រ ប៉ុន្តែ​អ្នកខ្លះ​ទៀត​អះអាងថា បណ្តាលមកពី​បញ្ហា​សុខភាព​របស់​កម្មក​រិ​នី​ទាំងនោះ​៕

17379865_1848508445387717_1046835487_o17407904_1848508448721050_1270130273_o 17408298_1848508478721047_590701715_o17373018_1848508505387711_1950601498_o