បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក​ករណី​ជួញដូរ​ថ្នាំញៀន​ទម្ងន់​៧០,៨​ក្រាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ក្នុងករណី​ជួញដូរ​ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ទម្ងន់​៧០,៨​ក្រាម​។​
លោក វ៉ាង ពិសិដ្ឋ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​បាន​ប្រាប់​អោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឃាត់ខ្លួន​ទៅលើ​ជនសង្ស័យ​ករណី​ជួញដូរ​ថ្នាំញៀន​ខាងលើនេះ​បាន​ធ្វើឡើង​រយះពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​អស់​រយះពេល​១​សប្តាហ៍​កន្លងមក​។ លោក​និយាយទៀតថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​អស់​ជាច្រើន​ថ្ងៃ នៅវេលា​ម៉ោង​១៩-២០​នាទី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ជំនាញ​បាន​ឃាត់ខ្លួន​ទៅលើ​ជនសង្ស័យ​ឈ្មោះ សង រ៉ាវី នៅ​ចំណុច​ភូមិ ថ្នល់បំបែក ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី​ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់​ទម្ងន់​២៥,៧០​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។​
ក្រោយពី​ធ្វើការ​សាកសួរ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា​គ្រឿងញៀន​គឺ​ឈ្មោះ ហូ​យ រិត ហៅ​ណូ​ក​ដែលជា​មេខ្លោង​ធំ​បាន​ប្រើ​អោយ​ខ្លួន​យកទៅលក់​អោយ​អ្នក​កុម្ម៉ង់​ទិញ លុះដល់​វេលា ម៉ោង​១១-៣០​នាទី ថ្ងៃទី​១៩ ខែមីនា​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ចុះ​ស្រាវជ្រាវ​ទៅដល់​មូលដ្ឋាន​របស់​ឈ្មោះ​ហូ​យ​រិត​ហៅ​ណូ​កនៅ​ក្នុងភូមិ​ពោធិ៍​តា​គួ​យ សង្កាត់រ​លកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឆេង សុខលី ចំណែក​ឈ្មោះ​ហូ​យ រិត ហៅ​ណូ​ក​ជា​មេខ្លោង​ធំ​បាន​បើករថយន្ត​គេចខ្លួន​សមត្ថកិច្ច​បាន​ដេញតាម​ប្រផាប់​ប្រ​ផី​ង​ដល់​វេលា​ម៉ោង​១៣-០០​នាទី​ថ្ងៃខែ​ដដែល​រថយន្ត​ខាងលើ​បាន​ដាច់​កង់​មុខ​បើក​ទៅ​មិន​រួច​ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​គេចខ្លួនបាត់​។​
លោក​បន្តថា​៖​បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ ហូ​យ រិត ហៅ​ណូ​ក រត់​បាត់​សមត្ថកិច្ច​បាន​ចុះទៅ​ឆែកឆេរ​លំនៅដ្ឋាន​នៅវេលា​ម៉ោង​៨-០០​នាទី ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​រកឃើញ​វត្ថុតាង​ថ្នាំញៀន​៣​កញ្ចប់​បន្ថែម​រួម​និង​វត្ថុតាង​មួយចំនួនធំ​។ ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​រួមមាន​៖ ទី​១​ឈ្មោះ សង រ៉ាវី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ពា​ញែក ឃុំ​ផ្ទះ​ព្រៃ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់​។ ទី​២​ឈ្មោះ សាង មុន្នី​រត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ស្ទឹង​ថ្មី ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ទី​៣​ឈ្មោះ ឆេង សុខលី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។
វត្ថុតាង​ដកហូត​បានរួម​មាន​៖-​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ចំនួន​៤​កញ្ចប់​ទម្ងន់​៧០,០៨​ក្រាម​
-​ជញ្ជីង​ថ្លឹង​គ្រឿ​ញៀន​ចំនួន​១
-​ទូរស័ព្ទដៃ​ចំនួន​៧​គ្រឿង​
-​រថយន្ត​ម៉ាក​កាំ​ម៉ា​រី​ឆ្លាម​១​គ្រឿង​
-​ម៉ូតូ​ចំនួន​១​គ្រឿង​
-​ប្រាក់រៀល​ចំនួន​៤,១៨៥,៥០០រៀល
-​ប្រាក់​បាត​ចំនួន​៣១០​បាត​
-​ប្រាក់​ដុល្លា​ចំនួន​៤០​ដុល្លារ​
-​ផ្លាកលេខ​ម៉ូតូ​ចំនួន​៤
-​បញ្ជី​កត់ត្រា​គ្រឿងញៀន​១​ក្បាល​-​ម៉ាស៊ីន​ផ្ទុក​ទិន្ន័យ​កាមេរ៉ា​សុវត្ថិភាព​ចំនួន​១​គ្រឿង​។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

17410324_1848858198686075_725238029_n17439844_1848858205352741_136439341_n 17440081_1848858248686070_1212403019_n