ឃាត់​រថយន្ត​បែន​ដឹក​ដី​ច្រើន​គ្រឿង​ដែល​បំផ្លាញ​ផ្លូវ​បេតុង​នៅ​ភូមិ​ថ្មគោល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ភ្នំពេញ​៖​រថយន្ត​បែន​ដឹក​ដី​ជាច្រើន​គ្រឿង ដែល​កំពុងបើក​ដឹក​ដី និង​បំផ្លាញ​ផ្លូវ​បេតុង ក្នុងភូមិ​ថ្មគោល សង្កាត់ ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ចា​ក់នៅ​ដី​ឡូ​ត៌​មួយកន្លែង​ក្នុងភូមិ​ខាងលើនេះ ត្រូវបាន​កម្លាំង​សណ្ដាប់ ធ្នាប់​សាលាខណ្ឌ បាន​សហការ​ណ៏​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ បានធ្វើ​ការឃាត់ និង​នាំយកទៅ​រក្សា ទុក​បណ្ដោះអាសន្ន នៅ​សាលាខណ្ឌ ដើម្បី​ឲ្យ​ម្ចាស់ ចូលខ្លួន​ទៅ​ដោះស្រាយ​។ ដែល​ការឃាត់​នោះ​នៅក្នុង ខណៈពេលដែល​ក្រុម​រថយន្ត​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ភូមិ​នោះ កាល ពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៧​។​
​រថយន្ត​ដែល​ត្រូវ​ឃាត់​នាពេលនោះ មាន​ចំនួន​ជិត​១០​គ្រឿង ដែល​មួយចំនួន​ជា​ប្រភេទ​រថយន្ត​យី​ឌុប និង​មួយចំនួន​ទៀ​ជា​ប្រភេទ​បែន​កង់​៦ និង​បាន​ដឹក​ដី​ចេញពី​ក្នុងភូមិ​សាស្ត្រ សង្កាត់​គីឡូម៉ែត្រ​លេខ​៩ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ទៅ​ចាក់​នៅក្នុង​ដី​ឡូ​ត៌​ខាងលើ ដែល​ម្ចាស់​ដី​ឡូ​ត៌​មួយ​នោះ ជា​បុគ្គល​មាន អំណាច​ម្នាក់ ហើយ​គេ​មិនបាន​ដឹងថា​ការចាក់ដី​នេះ មានច្បាប់​ទម្លាប់​ឬ​អត់​នោះឡើយ​។​
​លោកស្រី ស៊ន សាវឿន មេភូមិ​ថ្មគោល​បាន​និយាយថា លោកស្រី​មិនបាន​ដឹងថា ការចាក់ដី​នោះ​មានច្បាប់​ឬ អត់​នោះទេ ប៉ុន្តែ​ក្រុម​រថយន្ត​ដឹក​ដី​ខាងលើ កំពុង​ឈានទៅរក​ការបំផ្លិចបំផ្លាញ​ផ្លូវ​បេតុង​នៅក្នុង​ភូមិ និង​បាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ ព្រោះតែ​ការបើក​លឿន​ហុយ ប៉ះពាល់​ការរស់នៅ​របស់​ពួកគាត់​។ ដោយសារ តែ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​បងប្អូន​ប្រជា​ពល​រដ្ឋា​បែបនេះហើយ ទើប​អាជ្ញាធរ​ខណ្ឌ​បាន​បញ្ជា​ឲ្យ​កម្លាំង សណ្ដាប់ធ្នាប់​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ចុះទៅ​ឃាត់​រថយន្ត​ទាំងនោះ នា​ទៅកាន់​សាលាខណ្ឌ​៕

17454987_1849735095265052_105060223_o17430787_1849735075265054_248096407_o 17430837_1849735081931720_494497265_o17475200_1849735068598388_839652303_o