ម្ចាស់​តាម​ទាន់​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យ ចាក់សោ​ពី​ក្រៅ​ហៅ​សមត្ថកិច្ច​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ដោយ​៖​បក្សី​ចាំ​ក្រុង​
​ភ្នំពេញ​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាក់សោរ​ពី​ខាងក្រៅ​ហើយ​ហៅ​សមត្ថកិច្ច​មក​ចាប់ខ្លួន​មកកាន់​ប៉ុស្តិ៍នគរបាល កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ដែល​ចាក់សោរ ក្នុងភូមិ​តា​កេរ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនសង្ស័យ​ខាងលើ​មានឈ្មោះ យឹម ចាន់ណា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ តា​កេរ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា មុនពេល​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​បាន​ចាក់សោរ​ត្រឹមត្រូវ​ហើយ​បាន​ចេញទៅ​ក្រៅ​បាត់ លុះ​ពេល​ត្រលប់​មកវិញ​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​នៅក្នុង​ផ្ទះ ហើយ​ម្ចាស់ផ្ទះ​ក៏​ចាក់សោរ​ពី​ខាងក្រៅ រួច​ក៏​ប្តឹងទៅ​សមត្ថកិច្ច​តែម្តង​។​
​ក្រោយពេល​សមត្ថកិច្ច​បា​ន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យុត្តិធម៌​កំបូល​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

17455211_1849808265257735_347930369_o17475127_1849808271924401_1795429289_o 17496025_1849808258591069_242141311_n