គ្រូបង្រៀន​ម្នាក់​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 March, 2017 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ជា​គ្រូបង្រៀន​ម្នាក់​មានគំនិត​គិត​ខ្លី​បាន​យក​ខ្សែ​អង្រឹង​ទៅ​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​សាលារៀន​ដោយ​មិនដឹង​មូលហេតុ ដែល​ហេតុការណ៍​ធ្វើអត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧​នៅ​ចំណុច​ក្នុង​សាលាបឋមសិក្សា​តា​គ្រាម ស្ថិតនៅ​ក្នុងភូមិ​តា​គ្រាម ឃំ​ុ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។
​សមត្ថកិច្ច​ប្រាប់​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ​សំ រស់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង មុខរបរ​គ្រូបង្រៀន​ថ្នាក់​ទី​៣​នៅ​សាលាបឋមសិក្សា​តា​គ្រាម​បានធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ចងក​ជាប់​ទៅនឹង​ធ្នឹម​បន្ទប់​ដេកចាំ​សាលា​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ ដោយមាន​បន្សល់ទុក​លិខិត​មួយច្បាប់​សរសេរថា​(​សុំ​ដើរ​មួយថ្ងៃ​ទៀតហើយ​)​។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ​ឃើញថា ជនរងគ្រោះ​ពិតជា​បាន​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ មិនមែនជា​ករណី ឃាតកម្ម​នោះទេ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

17495868_1849808085257753_200501619_n17474616_1849808098591085_853826971_n